គិតត្រឹមថ្ងៃ​ទី​៣ខែ​មេសា​២០២០​កម្ពុជារកឃេីញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន៤នាក់ថ្មីបន្ថែមទៀត​ ធ្វើឱ្យចំនួនកើនដល់១១៤នាក់ ក្នុងនោះអ្នកជាសះស្បើយវិញចំនួន៣៥នាក់

វិទ្យុជាតិកម្ពុជា៖ លោក ចន ណារិទ្ធ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០នេះបាន​អោយដឹងថា​ គិតត្រឹម​ថ្ងៃ​ទី​២ខែ​មេសា​២០២០​នេះ បានរកឃេីញថ្មី០៤នាក់​ សរុប១១៤នាក់​ ក្រុម​គ្រូពេទ្យ​កម្ពុជា​ បាន​ព្យាបាល​អ្នកជំងឺ COVID-19 អោយ​ជាសះស្បើយ​ចំនួន​៣៥នាក់​ហើយ ។