ឧត្តម តូច ប៉ូលីវ៉ា បាននាំយកសម្ភារៈគាំទ្រក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ផ្ដល់ជូនអោយគណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន

(ស្វាយរៀង)៖ ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង នាថ្ងៃពុធ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០បាននាំយកសម្ភារៈគាំទ្រក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ផ្ដល់ជូនអោយគណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន។

ការនាំយកសម្ភារ:ពីសំណាក់ឯកឧត្តម តូច ប៉ូលីវ៉ា នោះរួមមានសម្ភារៈដូចជា ជែលលាងដៃ ម៉ាស់ ខិតប័ណ្ណផ្សព្វផ្សាយ សាប៊ូលាងដៃ របាំងការពារផ្ទៃមុខ និងសៀវភៅណែនាំអំពីការទប់ស្កាត់ និងការពារជំងឺកូវូដ១៩ ។

នៅក្នុងនោះដែរ ឯកឧត្តម តូចប៉ូលីវ៉ា ក៏បានផ្តល់អនុសាសន៍និងធ្វើការណែនាំទៅដល់ក្រុមប្រឹក្សាឃុំអោយបន្តធ្វើការណែនាំទៅដល់ភូមិឃុំ មេភូមិ ស្មៀនឃុំ ពលរដ្ឋអោយចេះថែទាំ និងរក្សាសុខភាពអនាម័យខ្លួនប្រាណ ជាពិសេសលាងដៃពេលហូបអាហារផ្សេងៗ ដើម្បីអោយសុខភាពរឹងមាំ និងអោយប្រព័ន្ធការពាររាងកាយមានសុខភាពល្អកុំអោយមេរោគកូវីដមកបៀតបៀនបាន។

ឯកឧត្តមបានបន្តទៀតថា សំខាន់បំផុតគឺជួយណែនាំបន្តទៅដល់បងប្អូនពលករដែលមកពីក្រៅប្រទេសមករស់នៅភូមិលំនៅដ្ឋានវិញ សូមអោយពួកគាត់នៅដាច់ដោយលែកពីគ្រួសារសិនក្នុងរយ:ពេល១៤ បើពួកគាត់ស្រឡាញ់គ្រួសារ អាណិតគ្រួសារ ប្រើសិនបើករណីនៅដាច់ដោយអស់រយ:ពេល១៤ថ្ងៃហើយ និងមានសញ្ញាឆ្លងមេរោគកូវីដ១៩ ត្រូវឆាប់រាយការណ៍ទៅមូលដ្ឋានសុខាភិបាលនៅតាមភូមិឃុំដែលនៅជិត ឬទៅតាមរយ:លេខទូរស័ព្ទ១១៥ភ្លាម។

ចុងក្រោយ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើទៅដល់ក្រុមយុវជន ស.ស.យ.ក ដែលាបានចុះធ្វើការផ្សព្វផ្សាយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាននោះ ត្រូវបាននាំថែរក្សាសុខភាពអនាម័យ ពាក់ម៉ាស់ និងការពារអោយបានគ្រប់គ្នា ដើម្បីទប់ស្កាត់មេរោគកូវីដ១៩មកបៀតបៀនខ្លួនបាន៕