ឯកឧត្ដម តូច ប៉ូលីវ៉ា បាននាំយកសម្ភារៈគាំទ្រក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងមេរោគកូវិដ ១៩ ផ្ដល់អោយក្រុមប្រឹក្សាឃុំស្វាយយា

(ស្វាយរៀង)៖ នៅថ្ងៃពុធ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា បាននាំយកសម្ភារៈគាំទ្រក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងមេរោគកូវិដ ១៩ ផ្ដល់អោយក្រុមប្រឹក្សាឃុំស្វាយយា ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។

ការនាំយកសម្ភារ:ពីសំណាក់ឯកឧត្តម តូច ប៉ូលីវ៉ា នោះរួមមានសម្ភារៈដូចជា ជែលលាងដៃ ម៉ាស់ ខិតប័ណ្ណផ្សព្វផ្សាយ សាប៊ូលាងដៃ របាំងការពារផ្ទៃមុខ និងសៀវភៅណែនាំអំពីការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ។

នៅក្នុងនោះដែរ ឯកឧត្តម តូច ប៉ូលីវ៉ា ក៏បានផ្តល់អនុសាសន៍និងធ្វើការណែនាំទៅដល់ក្រុមប្រឹក្សាឃុំអោយបន្តធ្វើការណែនាំទៅដល់ភូមិឃុំ មេភូមិ ស្មៀនឃុំ ពលរដ្ឋអោយចេះថែទាំ និងរក្សាសុខភាពអនាម័យខ្លួនប្រាណ ជាពិសេសលាងដៃពេលហូបអាហារផ្សេងៗ ដើម្បីអោយសុខភាពរឹងមាំ និងអោយប្រព័ន្ធការពាររាងកាយមានសុខភាពល្អកុំអោយមេោគកូវីដមកបៀតបៀនបាន។

ឯកឧត្តមបានបន្តទៀតថា សំខាន់បំផុតគឺជួយណែនាំបន្តទៅដល់បងប្អូនពលករដែលមកពីក្រៅប្រទេសមករស់នៅភូមិលំនៅដ្ឋានវិញ សូមអោយពួកគាត់នៅដាច់ដោយលែកពីគ្រួសារសិនក្នុងរយ:ពេល១៤ បើពួកគាត់ស្រឡាញ់គ្រួសារ អាណិតគ្រួសារ ប្រសិនបើករណីនៅដាច់ដោយអស់រយ:ពេល១៤ថ្ងៃហើយនិងមានសញ្ញាឆ្លងមេរោគកូវីដ១៩ ត្រូវឆាប់រាយការណ៍ទៅមូលដ្ឋានសុខាភិបាលនៅតាមភូមិឃុំដែលនៅជិត ឬទៅតាមរយ:លេខទូរស័ព្ទ១១៥ភ្លាម៕