សង្ខេបព័ត៌មានអន្តរជាតិប្រចាំល្ងាចថ្ងៃទី ០២ ខែមេសា​ ឆ្នាំ​២០២០

វិទ្យុជាតិកម្ពុជា​៖

សង្ខេបព័ត៌មានអន្តរជាតិប្រចាំល្ងាចថ្ងៃទី ០២.០៤.២០

១.អាមេរិក៖ បើយោងតាមរបាយការណ៍ថ្មីពីសាកលវិទ្យាល័យចនហបគីនស៍បានឲ្យដឹងថាសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេដែលមានករណីឆ្លងវីរុសកូវីដ១៩ចំនួនលើស ២០ ម៉ឺនករណី ។
ប្រភព ស៊ិនហួរ

២. វីរុសកូវីដ១៩ដែលឆ្លងរាតត្បាតយ៉ាងខ្លាំងពាសពេញពិភពលោកកើនដល់ចំនួនលើស ៩០០.០០០ ករណីហើយនៅទូទាំងពិភពលោក ។
ប្រភព ស៊ិនហួរ

៣.អាឡឺម៉ង់៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអាឡឺម៉ង់បាននិយាយថាកងកម្លាំងប្រដាប់អាវុធអាឡឺម៉ង់នឹងដាក់ពង្រាយទាហានចំនួន ១៥,០០០ នាក់ដើម្បីជួយស្ថាប័នស៊ីវិលក្នុងការដោះស្រាយវិបត្តិនៃវីរុសឆ្លង។
ប្រភព ស៊ិនហួរ

៤.បារាំង៖ រដ្ឋមន្រ្តីក្រសួងការងារបារាំងបានប្រកាសថានិយោជិកបារាំងចំនួន ៤ លាននាក់ក្នុងពេលបច្ចុប្បន្ននេះកំពុងគ្មានការងារធ្វើដោយសារវិបត្តិនៃវីរុសកូវីដ១៩។
ប្រភព ស៊ិនហួរ

៥.ចិន៖ ប្រធានាធិបតីចិនលោកស៊ីជីនពីងបាននិយាយថាប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រនិងជួយដល់ប្រទេសឥណ្ឌូនេស៊ីក្នុងការយកឈ្នះលើការរីករាលដាលនៃវីរុសកីវីដ១៩ ។
ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល