អភិបាលខេត្តស្ទឹងត្រែងណែនាំបន្ថែមឱ្យមន្ត្រីសុខាភិបាលបន្តត្រួតពិនិត្យឱសថស្ថានណាដែលអះអាងព្យាបាល(ជម្ងឺកូវីដ១៩)

វិទ្យុជាតិកម្ពុជា ៖លោគគឹមហឿនស្ទឹងត្រែង

M.C អភិបាលខេត្តស្ទឹងត្រែង ណែនាំឱ្យមន្ត្រីមន្ទីរសុខាភិបាល អនុវត្តសេចក្តីណែនាំ   របស់ក្រសួងសុខាភិបាលឱ្យបានប្រសិទ្ធភាព   ដោយមិនអនុញ្ញាតឱ្យសេវាពិនិត្យព្យាបាលជម្ងឺឯកជន   ទាំងអស់ក្នុងខេត្ត ធ្វើការព្យាបាលជម្ងីនិងធ្វើតេស្ត រកមេរោគ(កូវីដ១៩) ឡើយ ។

ក្នុងឱកាសចែកសម្ភារៈគ្រឿងឧបករណ៍បំពងសម្លេងសម្រាប់មណ្ឌលសុខភាពចំនួន១៤នៅថ្ងៃទី០១មេសាឆ្នាំ២០២០ឯកឧត្តម   ម៉ុមសារឿន អភិបាលខេត្តមានប្រសាសន៍ថា៖ទាំងមន្ត្រីសុខាភិបាលទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន ជួយបង្កើនការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អប្រសើរ។

ឯកឧត្តម    អភិបាលខេត្ត មានប្រសាសន៍បន្តថា៖ដោយឡែកមន្ត្រីមន្តីរសុខាភិបាលត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងឱ្យបានម៉ឺងម៉ាត់បំផុត   ដោយបង្កើនការត្រួតពិនិត្យបន្ថែម   នៅតាមគ្លីនិច្ចព្យាបាលជម្ងឺឯកជន  និងយាយដោយឡែកត្រូវយកចិត្តទុកដាកខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានប្រជាពលរដ្ឋដែលចេញចូលមកពីក្រៅប្រទេស។

លោកវេជ្ជបណ្ឌិត អ៊ុងសូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង  បានបញ្ជាក់ថា៖  មន្ត្រីសុខាភិ បានអនុវត្ត យ៉ាងម៉ឹងម៉ាត់  ដើម្បីបញ្ជៀសផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដោយ ហាមលក់ អាលកុលមានសារជាតិមេតាណុល- ឬអេតាណុលខ្លាំងហួសកំរិតចាប់ពី៧០%ឡើង- លក់ម៉ាសតម្លើងថ្លៃ  -អះអាងមានថ្នាំព្យាបាលជម្ងឺកូវីដ១៩- និងលក់ឧបករណ៍វាសកម្តៅជម្ងឺកូវីដ១៩ជាដើម    ។

លោកបានបន្តថា៖ ក្រៅពីនេះមន្ត្រីគ្រប់មណ្ឌលសុខភាព នៅតាមបណ្តាស្រុកបានតាមដានយ៉ាងដិតដល់ចំពោះការបង្ការជម្ងឺកូវីដ១៩  ហើយជាមួយប្រជាពលរដ្ឋមកពីធ្វើពលករ ចាំបាច់ត្រូវធ្វើសំណាក់ទៅតាមបច្ចេកទេសផ្នែកសុខាភិបាល។

លោក  សៅសា រ៉េត ប្រធានមណ្ឌលសុខភាពព្រះរំកិលបានអះអាងថា៖លោកនិងបង្កើនកិច្ចសហការ   អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល    ជាពិសេសទទួលបានសម្ភារៈគ្រឿងឧបករណ៍បំពងសម្លេងនេះនិងយកទៅឃោសនាផ្សព្វផ្សាយសារអប់រំឱ្យបាន មានទូលំទូលាយនៅតាមមូលដ្ឋាន(សម្លេង)….. ។

សូមបញ្ជាក់ថា៖ សម្ភារៈគ្រឿងឧបករណ៍បំពងសម្លេងនេះត្រូវបានចែកជូនទៅតាមមណ្ឌលសុខភាពចំនួន១៤នៅតាមបណ្តាស្រុកនិងក្រុងដើម្បីឱ្យធ្វើការផ្សព្វផ្សាយសារអប់រំបន្ថែម ក្នុងការបង្ការនិងលើកកម្ពស់អនាម័យខ្លួនប្រាណបញ្ចៀសការ(ឆ្លងជម្ងឺកូវីដ១៩)៕