រដ្ឋមន្តក្រសួងប្រៃសនីយ៍និងទូរគមននាគមន៍ថ្មីប្តេជ្ញាធ្វើការកំណែទំរង់វិស័យប្រៃសណីយ៍ឱ្យកាន់​តែល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖រដ្ឋមន្តក្រសួងប្រៃសនីយ៍និងទូរគមននាគមន៍ថ្មីប្តេជ្ញាធ្វើការកំណែទំរង់វិស័យប្រៃសណីយ៍ឱ្យកាន់​តែល្អប្រសើរដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើននឹងដើរទាន់សម័យបច្ចេកវិទ្យាពិភពលោក។

            ក្នុងពិធីផ្ទេរនិងប្រគល់តំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នាថ្ងៃទី០២ខែមេសានេះ  នៅទីស្តីការក្រសួង​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមននាគមន៍ថ្មី មានប្រសាសន៍ថា នឹង​​បន្តយកចិត្តទុកដាក់កែលំអរ សិក្សាអំពីការដាក់ទុនវិនិយោគបំពាក់បច្ចេកវិទ្យាថ្មីៗ និងជំរុញការដាក់ឱ្យប្រើ​ប្រាស់បច្ចេកវិទ្យានិងព័ត៌មាន ។ បង្កើនបរិមាណចែកចាយបញ្ញើក្នុងស្រុកឱ្យកាន់តែទូលំទូលាយ និងជំរុញការធ្វើប្រតិបត្តិការបណ្តាញប្រៃសណីយ៍អន្តរជាតិ។

         ឯកឧត្តមបន្តថានឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគន៍ប្រកបដោយគុណភាពទំនើប និងផ្តល់សេវាគ្របដណ្តប់ទូទាំងប្រទេសពន្លឿនការអនុវត្តគម្រោងតាមការអនុម័តរបស់ក្រុមប្រឹក្សាភិបាលមូលនិធិតាតព្វកិច្ចសេវាសកល USO ក្នុងការសាងសង់ស្ថានីយ៍ទូរស័ព្ទចល័តចំនួន ២០កន្លែងតាមតំបន់ព្រំដែននៅទីតាំងភូមិសាស្ត្រដែលមិនទាន់បានគ្របដណ្តប់សេវាឬសេវាខ្សោយក្នុងគោលដៅពង្រីកតួនាទីខ្លាំងក្លាថែមទៀត។

         ឯកឧត្តមបន្ថែមថា នឹងរៀបចំវិទ្យាស្ថានជាតិប្រៃសណីយ៍ឱ្យក្លាយទៅជាគ្រឹះស្ថានសាធារណៈ ពង្រឹងតួនាទីក្នុងការដឹកនាំគ្រប់គ្រង និងសកម្មភាពបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិ ក្នុងការកសាង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញពាក់ព័ន្ធវិស័យ ICT ឆ្លើយតបទីផ្សារការងារនៃយុគ្គសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤.០ និងជំរុញឱ្យវិទ្យាស្ថាននេះ ក្លាយទៅជាមជ្ឈមណ្ឌលរបស់ជាតិមួយ សម្រាប់ជាទីតាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ដើម្បីជួយដល់វិស័យផ្សេងៗដទៃទៀត។ បន្តសហការជាមួយវិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ក្នុងការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ICT ដល់សិស្សមធ្យមសិក្សា ។

         ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួង​​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រ នឹងមានជំនឿយ៉ាងមុតមាំថា ផែនការនេះ និងទទួលជោគជ័យ ហើយនឹងរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីឈានទៅអនុវត្តន៍បានដោយជោគជ័យក្នុងការបន្តជំរុញ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមជាតិ ។

         ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អតីតរដ្ឋ​​មន្ត្រីក្រសួប្រៃសណីយដែលបានដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រយៈពេលជិត៥ឆ្នាំកន្លងមក ធ្វើ​ឱ្យវិស័យនេះមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្លើយតបគោលន​យោបា​យ និងយុទ្ធ​សាស្ត្រ​ចតុកោណដំណា​​ក់កាលទី៤ របស់រាជរដ្ឋាភិបាល ៕