ជប៉ុនដាក់បម្រាមមិនឲ្យអ្នកដំណើរមកពីកូរ៉េខាងត្បូង និងប្រទេសដទៃទៀត ចូលក្នុងប្រទេស ដោយសារមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានប្រកាសការហាមឃាត់ការចូល​របស់ជនបរទេសដែលមកពី ៤៩ប្រទេស រួមទាំងកូរ៉េខាងត្បូង ចិន និងសហរដ្ឋអាមេរិកផងដែរ នៅក្នុងសកម្មភាពចុងក្រោយរបស់ខ្លួន​ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃការឆ្លងមេរោគកូរ៉ូណាវីរុស។

ក្រោមវិធានថ្មីនេះ អ្នកដែលបានស្នាក់នៅកន្លែងដែលបានកំណត់អស់រយៈពេលពីរសប្តាហ៍នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុង​ប្រទេសជប៉ុនទេ។

កន្លងមកប្រទេសជប៉ុនបានរារាំងការចូលរបស់ប្រជាជនមកពីទីក្រុងភាគអាគ្នេយ៍នៃទីក្រុង Daegu និងតំបន់ក្បែរៗជាច្រើន​ដែលបានរាយការណ៍អំពីចំនួននៃការឆ្លងជំងឺ COVID-19 ។

កាលពីថ្ងៃចន្ទ ទីក្រុងតូក្យូបានបង្កើនការព្រមានចំពោះការធ្វើដំណើរសម្រាប់ប្រទេសចំនួន ៤៩ ដល់កម្រិត ៣ ដែលជាកម្រិត​ខ្ពស់បំផុតលំដាប់ទី ២ លើមាត្រដ្ឋាន ៤ ដោយអំពាវនាវឲ្យជនជាតិរបស់ខ្លួនផ្អាកការធ្វើដំណើរទស្សនកិច្ចទៅកាន់គោលដៅទាំងនោះ។

កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងត្បូងបានសម្តែងការសោកស្តាយចំពោះការរឹតត្បិតការធ្វើដំណើរនេះ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)