សិស្សានុសិស្សថ្នាក់វិទ្យាល័យជំរុញការធ្វើការធ្វើស្វ័យសិក្សាតាមផ្ទះជាជាងយកពេលវេលាដើរ លេងអត់ប្រយោជន៍

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ សិស្សានុសិស្សថ្នាក់វិទ្យាល័យជំរុញការធ្វើការធ្វើស្វ័យសិក្សាតាមផ្ទះបើទោះបីសាលារៀនផ្អាកការសិក្សាក៏ដោយ ដើម្បីពង្រីកចំណេះដឹងនិងសមត្ថភាពជៀសជាងយកពេលវេលា ទៅដើរលេងអត់ប្រយោជន៍។

ប្អូនស្រី វង្ស រស្មី ជាសិស្សរៀនថ្នាក់ទី ១០ នៃវិទ្យាល័យ សម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីមព្រែកអញ្ចាញបានថ្លែងប្រាប់វិទ្យុជាតិកម្ពុជាបានដឹងថា បើទោះបីជាសាលារៀនប្អូនបិទ
ទ្វារផ្អាកការសិក្សាក៏ដោយ ប៉ុន្ដែប្អូននៅតែអាចរៀនបានជាធម្មតា តាមផេកហ្វេសប៊ុករបស់ សាលារៀនខ្លួនផ្ទាល់ និងក្រសួងអប់រំយុវជន និងកីឡាផងដែរ។
ប្អូនស្រីបន្ដថា បើទោះបីជាការរៀនតាមរយៈអនឡាញនេះ មិនបានគ្រប់ជ្រុងជ្រោយដូចជាការរៀនផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូក៏ដោយ ក៏ប៉ុន្ដែអាចជួយបានច្រើនជាជាងការដែលមិនរៀនសោះ។
ប្អូនស្រីបន្ដទៀតថា អ្វីដែលសំខាន់នោះ ខ្លួនឯងផ្ទាល់ត្រូវចំណាយពេលវេលាឲ្យបានច្រើនដើម្បីធ្វើលំហាត់ និងមេរៀនដែលលោកគ្រូ អ្នកគ្រូបានបង្ហោះតាមរយៈអនឡាញ។
សំឡេង៖ «ខ្ញុំចង់សំណូមពរថា លក្ខណះក្នុងស្ថានភាព ដែលមានជម្ងឺកូវីដ១៩ហ្នឹង សូមឲ្យសិស្សានុសិស្សទាំងអស់ ចំណាយពេលវេលាផ្ទាល់ខ្លួននៅផ្ទះ ទោះបីមានរៀនរវល់អ្វីក៏ដោយ យើងអាចឆ្លៀតសំរាប់ផ្ទាល់ខ្លួននៅផ្ទះ ការរៀនអនឡាញទាំងនៅក្នុងអេបអ្វីក៏ដោយ ដែលលក្ខណះថាមានមេរៀនដែលយើងត្រូវរៀននៅពេលខាងមុខ ដោយសាអីឆ្នាំហ្នឹងជាឆ្នាំប្រលងរបស់ប្អូនៗទី ៩ និងបងៗទី១២ អញ្ចឹងបើសិនជាមានការបិទសាលាអត់ឲ្យរៀនអញ្ចឹង ពួកគាត់ប្រាកដជាខាតម៉ោងរៀនហើយ លក្ខណៈថាប្រសិនបើគាត់ផ្តោតលើមេរៀន កំឡុងពេលដែលគេបិទសាលាអញ្ចឹងទៅ ជួនកាលនៅពេល ក្រសួងដាក់ការប្រលងទី១២ឬ ទី៩អញ្ចឹងទៅគាត់ហ្នឹងមានភាគរយធ្លាក់មានច្រើន អញ្ចឹងសូមសំណូមពរឲ្យគាត់ រៀនតាមអនឡាញ ឬក៏សំណូមពរឲ្យគាត់ឆាប់ចេះទាក់ទងគ្រូរបស់គាត់ផ្ទាល់ហ្នឹង ធ្វើមេរៀនដែលត្រូវរៀន រាល់ថ្ងៃហ្នឹងឲ្យបានច្រើន ហើយពន្យល់គាត់ឲ្យបានច្រើន ដើម្បីកុំឲ្យពេលប្រលងអញ្ចឹងទៅ សម្រាប់គាត់ហ្នឹងកុំឲ្យមានផលវិបាក»។
លោកគ្រូ យូ សត្ថា ជាគ្រូបង្រៀនផ្នែកកុំព្យូទ័រ នៃវិទ្យាល័យ សម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីមព្រែកអញ្ចាញបានឲ្យដឹងថាបើទោះបីការផ្អាកការសិក្សារក៏ពិតមែនប៉ុន្ដែប្អូនៗសិស្សានុសិស្សនៅតែអាចបន្ដការសិក្សារបស់ខ្លួនបានជាធម្មតាមរយៈផេករបស់ក្រសួងអប់រំ យុវជន និងកីឡា និងផេករបស់សាលារៀនប្អូនៗផ្ទាល់ផងដែ។
លោកគ្រូ យូ សត្ថា បានបន្ដថាការរៀនតាមអនឡាញនេះ ក៏ជាផ្នែកមួយដើម្បីបង្កើនចំណេះដឹងទាំងគ្រូ និងសិស្សទៅលើផ្នែកបច្ចេកវិទ្យា ដែលជំរុញឲ្យពួកចេះប្រើប្រាស់បានយ៉ាងស្ទាតជំនាញ ស្រមទៅតាមសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ។
សំឡេង៖«ជាពេលមួយសម្រាប់ឱកាសពួកគាត់ សម្រាប់មានន័យថា ទោះជាគាត់មិនបានរៀនផ្ទាល់ជាលោកគ្រូ អ្នកគ្រូ ប៉ុន្ដែឱកាសនេះក៏ពួកគាត់ ក៏នៅទទួលបានទឹកចិត្តពីលោកគ្រូ អ្នកគ្រូដែលខំប្រឹងប្រែងជួយគាត់ អញ្ចឹងខ្ញុំគិតថា ពួកគាត់គួរតែខំប្រឹងប្រែងដើម្បីតបស្នង ព្រោះដែលគាត់ព្យាយាមជួយពួកគាត់តាមចម្ងាយទៅវិញអញ្ចឹ ខ្ញុំសង្ឃឹមថាពួកគាត់ធ្វើបានល្អ នៅពេលដែលពួកបានរៀនតាមរយៈអនឡាញហ្នឹងបង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការចាប់ផ្តើម វិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩៕