នគរបាលចរាចរណ៏ចុះពង្រឹង ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមតំបន់គោលដៅក្នុងខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ លោក គឹម ហឿន ស្ទឺងត្រែង

M.Cមន្ត្រីនគរបាលចរាចរណ៏ ខេត្តស្ទឹងត្រែង នៅតាមតំបន់គោលដៅក្នុងខេត្តស្ទឹងត្រែងផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋទូ គោរពច្បាប់ចរាចរណ៍ ដើម្បី រួមគ្នាទប់ស្កាត់នឹងកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ក្នុងពេលដែលឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង និងឈានមកដល់នៅសប្តាហ៍ទី២ក្នុងខែមេសានេះ។
ក្នុងឱ្យកាសចុះអនុវត្តច្បាប់ចរាចរណ៍នៅខេត្តស្ទឹងត្រែងថ្ងែទី០១មេសាឆ្នាំ២០២០លោក ឧត្តម- ឧត្តម សេនីយ៍ត្រី ឌៀបចន្ធី ស្នងការរងនគរបាលខេត្ត បញ្ជាក់ថា ៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋនិមួយៗ ជួយធ្វើជាជនបង្គោលក្នុងការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍បន្តដើម្បីយើងរួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ត្រីបន្ថែមថា៖ ការធ្វើបែបនេះគឺយើងចង់កាត់បន្ថយអត្រាស្លាប់ឱ្យនៅកំរិតទាប ព្រោះ
នៅពេលខាងមុខដ៍ខ្លីនេះ មន្ត្រីគនគរបាលចរាចរណ៍ និងចាប់អនុវត្តអនុក្រិតរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៣៩អនក្របក ចុះថ្ងៃទី១៧មិនាឆ្នាំ២០២០ ។

លោកហ៊ុនតារាតំណាងឲ្យប្រជាពលរដ្ឋនៅ ខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖ករណីទាំងនេះសមល្មមដល់ពេលប្រជាពលរដ្ឋយើងនាំគ្នា គោរពច្បាប់និងចេះយោគយល់ អធ្យាស្រ័យ គោរពសិទ្ធិអ្នកដទៃ នៅពេលបើកបរព្រោះថា ហេតុការណ៍គ្រោះថ្នាក់ តែងកើតឡើងមកពីមិនបានគោរពច្បាប់ចរាចរណ៍។
លោកអះអាងថា៖ក្រោយពីទទួលបានការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ថ្មីនេះ លោកនឹងជួយផ្ដល់ចំណេះដឹងឲ្យបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងបន្ថែមព្រោះអនុក្រិត្យថ្មីដែលចេញដោយប្រមុខរាជរដ្ឋភិបាល។

សូមបញ្ជាក់ថា៖ការចុះពង្រឹងសុវត្ថិភាពចរាចរណ៍នេះសមត្ថកិច្ចបានណែនាំដល់អ្នកបើកបររថយន្ត-ម៉ូតូផងនិងអ្នកដំណើរផងដែរ ដើម្បីឲ្យនាំគ្នាបង្កើនភាពចងចាំជានិច្ចថា(ជីវិតគ្មានលក់នៅតាមទីផ្សាទេ)ហើយកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀន។