លោក ពូទីន អំពាវនាវឱ្យមានវិធានការសមហេតុផល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអំពាវនាវឱ្យបណ្តាប្រេសិតរបស់លោកទៅកាន់ស្រុក​សហព័ន្ធរបស់ប្រទេស ដើម្បីបង្ហាញជំនាញល្អបំផុតរបស់ពួកគេ និងចាត់វិធានការសមហេតុផលដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ​កូរ៉ូណាវីរស។

លោកប្រធានាធិបតីបាននិយាយនៅក្នុងកិច្ចប្រជុំមួយថា «ខ្ញុំសូមជំរុញឱ្យអ្នក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការសម​ហេតុផល និងប្រកបដោយវិជ្ជាជីវៈ។ វិធីសាស្រ្តនេះបានអនុញ្ញាតឱ្យយើងទទួលបានពេលវេលា និងការការពារការរីករាលដាលយ៉ាងឆាប់​រហ័សនៃការឆ្លងវីរុសនេះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក»។

ប្រទេសរុស្ស៊ីបានរកឃើញករណីឆ្លងវីរុសនេះចំនួន ១.៨៣៦ករណីហើយរហូតមកដល់ពេលនេះ ហើយអ្នកជំងឺចំនួន ៦៦នាក់​បានជាសះស្បើយ និង ៩នាក់បានស្លាប់។ រដ្ឋាភិបាលរុស្ស៊ីបានបង្កើតបណ្តាញទូរស័ព្ទតាមអ៊ិនធឺណេត​ ដើម្បីរក្សាឱ្យប្រជាជនរបស់​ប្រទេសនេះបានដឹងអំពីស្ថានភាពជំងឺឆ្លងទាន់ពេលវេលា៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)