ធនាគារអភិវឌ្ឍន៏ជនបទនិងកសិកម្ម ជំរុញឲ្យក្រុមហ៊ុន និងរោងម៉ាស៊ីនទាំងអស់បន្តទិញស្រូវពីកសិករ

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ៣១ .០៣.២០៖

ធនាគារអភិវឌ្ឍន៏ជនបទនិងកសិកម្មជំរុញឲ្យក្រុមហ៊ុននិងរោងម៉ាស៊ីនទាំងអស់បន្តទិញស្រូវពីកសិករក្នុងតំលៃទីផ្សារដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់និងបង្កើនស្ថេរភាពស្បៀងអាហារ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន និងរោងម៉ាស៊ីនទាំងអស់បន្តទិញស្រូវ ពីកសិករក្នុងតំលៃសមស្របទៅនិងទីផ្សារដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងជួយការផ្គត់ផ្គង់កសិផលស្រូវអង្គរនៅកម្ពុជាអោយមាននិរន្តភាព។ ការជំរុញរបស់ធនាគារអភិវឌ្ឍន៏ជនបទនិងកសិកម្ម បែបនេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានប្រកាសឲ្យផ្អាកការនាំចេញ ស្រូវ និងអង្ករស ជាបណ្តោះអាសន្នទៅបរទេស ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ម៉ោង២៣៖៥៩នាទីនេះតទៅក្នុងគោលបំណងដើម្បីធានា បានសន្តិសុខស្បៀង ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺឆ្លង Covid-19។
ធនាគារអភិវឌ្ឍន៏ជនបទនិងកសិកម្មក៏បានអំពាវនាវដល់ប្រជាបលរដ្ឋដែលមានស្រូវលក់ទាំងអស់សូមទំនាក់ទំនងមកបណ្តាលក្រុមហ៊ុនចំនួន៤ដូចជា: ១៖ ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប ដែលមានលេខទូរស័ព្ទ ០១២ ៨៨២ ២២២ /០៨៩ ៣៣៣ ៤៣១ និងអាស័យដ្ឋានស្ថិតនៅ៖ ភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនិង ភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២៖ រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ ដែលមានលេខទូរស័ព្ទ ០១២ ៧៦២ ៩៩៩ /០៩០ ៧៦២ ៩៩៩ និងអាស័យដ្ឋានស្ថិតនៅ៖ ផ្ទះលេខ០៣ ផ្លូវជាតិលេខ១១ ភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយ-អន្ទរ ខេត្តព្រៃវែង។
៣៖ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានលេខទូរស័ព្ទ ០១២ ៩៤៧ ៧៧៦ /០៦៨ ៤៥៩ ៩៩៩ និងអាស័យដ្ឋានស្ថិតនៅ៖ ផ្ទះលេខ៥៦ ផ្លូវលេខ១១ ភូមិឯករាម ឃុំជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
៤៖ រោងម៉ាស៊ីនកិនស្រូវ យី ពៅ ដែលមានលេខទូរស័ព្ទ០១២ ៨៦៨ ៧៦៦ /០១៦ ៨៧៦ ២៦៣ និង អាស័យដ្ឋានស្ថិតនៅ៖ផ្ទះលេខ១១២ ផ្លូវលេខ១១ ភូមិឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។