លោក តឹកសេង សន្ថន ប្រធាន ស.ស.យ.ក ស្រុកស្រីស្រីសន្ធរ ខេត្តកំពង់ចាមបានដឹកនាំសមាជិកចូលរួមជាមួយអាជ្ញាធរស្រុកក្នុងយុទ្ធនាការផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ជម្ងឺ កូវីដ១៩

(កំពង់ចាម)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក តឹងសេង សន្ថន ប្រធាន ស.ស.យ.ក ស្រុកស្រីសន្ធរ បានដឹកនាំសមាជិក ស.ស.យ.ក ស្រុកចូលរួមជាមួយលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ដែលបានដឹកនាំគណៈកម្មការស្រុក ទប់ស្កាត់នៃការរីករាលដាលវីរុស COVid-19 ដោយមានការចូលរួមពី មន្ត្រីរាជការជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរភូមិឃុំ និងយុវជនកាកបាទក្រហម សរុបចំនួន ២១៩ នាក់ ក្នុងនោះបានបែងចែកជាបីក្រុម ក្រុមទី១ ផ្សព្វផ្សាយនៅទីប្រជុំជនផ្សារព្រែកពោធិ៍តាមបណ្ដោយផ្លូវបេតុង 70B ក្រុមទី២ ផ្សព្វផ្សាយ តាមបណ្ដោយផ្លូវមាត់ទន្លេ ភូមិរការទ្វា និងក្រុមទី៣ ផ្សព្វផ្សាយតាមបណ្ដោយផ្លូវបេតុង70B កាត់ឃុំផ្ទះកណ្ដាល ឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ ធ្វើការយុទ្ធនាការផ្សព្វផ្សាយស្ដីពីវិធានការទប់ស្កាត់ការរីករាលដាល នៃជម្ងឺCOVID-19 ដោយចាក់មេក្រូ ចែកខិតប័ណ្ណ បិទបដា ចែកសាប៊ូ ចែកទឹកអាល់កុលលាងដៃ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះនីមួយៗឲ្យយល់ច្បាស់ និងចូលរួមការពារអោយបានត្រឹមត្រូវទាំងអស់គ្នា។