រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យវិស័យឯកជននិងវិស័យឯកជនយោគយល់គ្នាក្នុងការរកស៊ីជាមួយគ្នា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣០ មីនា ២០២០៖

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យវិស័យឯកជននិងវិស័យឯកជនយោគយល់គ្នាក្នុងការរកស៊ីជាមួយគ្នា ព្រោះខណៈប្រទេសកម្ពុជា កំពុងតែជួបវិបត្តិនៃការរាតត្បាតវីរុស COVID-19។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នាវិមានរដ្ឋសភាព បានមានប្រសាសន៍ អំពាវនាវដល់ម្ចាស់ទីតាំងនានា ដែលបានជួលទីកន្លែងរបស់ខ្លួន ឲ្យអ្នកដទៃរកស៊ី ត្រូវមានការយោគយល់ ចំពោះការបង់ថ្លៃសេវាជួលទីតាំង ឬអាចទម្លាក់ពេលបង់លុយ ឬទម្លាក់តម្លៃក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងតែជួបវិបត្តិនៃការរាតត្បាតវីរុស COVID-19។
សម្តេចតេជោបានបន្តថា សូមឲ្យមានការយោគយល់គ្នា ចំពោះបញ្ហាជួលអគារ ឬទីតាំងព្រោះសម្តេចបានស្តាប់នូវមនុស្សមួយចំនួនដែលបានរកស៊ីជួល អគារគេ ជួលទីតាំងគេ អាឡូវម្ចាស់ដើមទារពេញថ្លៃ ក្នុងពេលដែលគ្នារកចំណូលអត់បាន អញ្ចឹងទេ សូមកុំកាប់មេមាន់ ទទួលទាន គួរត្រូវរក្សាមេមាន់នេះ ដើម្បីថ្ងៃក្រោយ ឲ្យវាពងកូនតទៅទៀត អញ្ចឹងប្រសិនបើកាប់គ្នា ក្នុងពេលនេះគឺបានសេចក្តីថា ហាងហ្នឹងត្រូវបិទទ្វារ រហូតគ្មានអ្នកណាជួល ទៅថ្ងៃក្រោយ ប៉ុន្តែ ប្រសិនជាអនុគ្រោះឲ្យគ្នា ១ខែ ២ខែ ឬក៏បញ្ចុះថ្លៃប៉ុណ្ណនេះភាគរយ ឬ៥០ភាគរយ ៦០ ឬ៧០ភាគរយ គឺយើងអាចរក្សាអតិថិជនឲ្យជួលត្រឡប់មកវិញ នៅពេលដែលសភាពការណ៍បានរើបម្រាស់ត្រឡប់មកវិញ។ ការបង់ថ្លៃឈ្នួលផ្ទះ ការបង់រម្លស់ផ្ទះ បង់រំលោះរថយន្ត បង់រំលោះអីច្រើនណាស់នៅក្នុងប្រទេសរបស់យើង គឺគប្បីធ្វើរវាងម្ចាស់ជាមួយនឹងអ្នកបង់រំលោះដោយផ្ដល់នូវការយោគយល់នេះគ្រាន់តែជាការអំពាវនាវទេ។
នោះស្ថិតនៅត្រង់ថាខ្ញុំលើកឧទាហរណ៍ ឯកជនមួយគាត់បើកអាជីវកម្មក៏ប៉ុន្តែអាជីវកម្មនេះគាត់មិនមានទីតាំងខ្លួនឯងទេ គាត់ទៅជួលហាងពីម្ចាស់មួយទៀត ដល់អាជីវកម្មរបស់គាត់ពេលនេះ វាកំពុងធ្លាក់ចុះឬរហូតដល់បិទទ្វារ ដូច្នេះសូមឲ្យគូភាគីនេះធ្វើការយកយល់គ្នាកាត់បន្ថយនៃការបង់ ឬពន្យារពេល ឬក៏គិតថាមិនឲ្យបង់ឬកាត់បន្ថយ យើងអត់មានយើងគ្រាន់តែអំពាវនាវទេ យើងអត់មានសិទ្ធិកាត់ក្ដីសម្រាប់ភាគី ថានេះគឺជាការអនុវត្តកិច្ចសន្យារវាងគូភាគីតែប៉ុណ្ណោះ អញ្ចឹងទេសូមឲ្យមានការយោគយល់គ្នាទៅលើបញ្ហាហ្នឹង”។
សម្តេចតេជោបានបញ្ជាក់ថា នៅពេលច្បាប់ដាក់ប្រទេសជាតិនៅគ្រាមានអាសន្ន រដ្ឋអាចនឹងកំណត់មុខទំនិញមួយចំនួន កំណត់ថ្លៃ តែពេលនេះ សេដ្ឋកិច្ចទីផ្សាររដ្ឋអត់មានសិទ្ធិកំណត់ថ្លៃទេ ត្រឹមតែចុះចាថ្លៃឲ្យមានការស្រុះស្រួល។ ប៉ុន្តែប្រសិនជាដាក់ប្រទេសក្នុងគ្រាមានអាសន្ន រដ្ឋអាចកំណត់ទីផ្សារអង្គរត្រឹមតែប៉ុន្មាន គឺលក់លើសពីហ្នឹងគឺផាកគឺកំណត់បែបនេះទៅបាន។ ប៉ុន្តែក្នុងសភាពការណ៍ធម្មតារដ្ឋមិនអាចធ្វើបានទេ ហើយបើទោះបីជាមានច្បាប់ក្នុងគ្រាមានអាសន្នក៏ដោយ ក៏រដ្ឋមិនទៅលូកដៃរវាងឯកជននិងឯកជននោះទេ៕