អាជ្ញាធរខេត្តតាកែវ ផ្សព្វផ្សាយអប់រំប្រជាជនការពារជម្ងឺឆ្លងកូវីដ19នៅក្នុងទឹកដីរបស់ខ្លួន

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ៣០.០៣.២០

អាជ្ញាធរខេត្តតាកែវ ផ្សព្វផ្សាយអប់រំប្រជាជនការពារជម្ងឺឆ្លងកូវីដ19ដើម្បីទប់ស្តាត់អោយមានប្រសិទ្ធភាពនិងទាន់ពេលវេលា ខណៈដែលបញ្ហាជំងឺផ្តានេះកំពុងរីករាលដាលពាសពេញសាកលលោក។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏.
ឯកឧត្តម ឧត្តមសេនីយទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលជាតិខេត្តតាកែវបានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩អាជ្ញាធរខេត្តតាកែវ ក៏ដូចជាកងកម្លាំងនៃស្នងការដ្ឋានគរបាលជាតិខេត្ត បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានបំពេញនៅតួនាទីបយ៉ាងខ្ជាប់ខ្ជួន ក្នុងការសហការជាមួយមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធជុំវិញខេត្តក្នុងការទប់ស្កាត់ចំពោះការរីករាលដាលនៃជំងឺCOVID-19 តាមរយៈការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលពីផលប៉ះពាល់នៃជំងឺCOVID-19 ដល់សាធារណៈជន អ្នកវិនិយោគ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានស្នាក់នៅ និងបំពេញការងារក្នុងខេត្តតាកែវ។ឯកឧត្តម បន្តថា អាជ្ញាធរខេត្តក៏បានចុះណែនាំប្រជាពលរដ្ឋ នៅតាមមូលដ្ឋានអោយធ្វើអនាម័យ បរិស្ថាន នៅតាមទីតំបន់ប្រជុំជន និងទីសាធារណៈ លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ ជែលលាងដៃ ឬអាល់កុលសម្លាប់មេរោគគ្រប់ពេលដែលបានប៉ះពាល់របស់មិនស្អាត ឬនៅផ្ទាល់ជាមួយអ្នកជំងឺត្រូវប្រើម៉ាស់បិទមុខ ត្រូវបរិភោគអាហារដែលមានការចំអិនបានល្អ ពិសេសចូលរួមអនុវត្តនៅបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទច្រកទ្វាព្រំដែន ដើម្បីជៀសវាងអំពីការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ ឯកឧត្តមក៏បានអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ប្រសិនបើមានរោគសញ្ញាណាមួយក្នុងចំណោម រោគសញ្ញាផ្សេងៗដូចជា គ្រុនក្តៅ ក្អក ហៀរសំបោរ ឈឺបំពង់ករ ពិបាកដកដង្ហើម ឬបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺCOVID-19ក្នុងពេល១៤ថ្ងៃមុនចេញរោគសញ្ញាខាងលើសុំមេត្តាទៅពិគ្រោះពិនិត្យជាមន្រ្តីសុខាភិបាលឬទំនាក់ទំនងទៅកាន់លេខ១១៥ ដើម្បីទទួលបានសេវាព្យាបាលមួយ ប្រកបដោយភាពជឿជាក់និងទាន់ពេលវេលា។
សព្វថ្ងៃប៉ុស្តិ៍រដ្ឋបាលយើងបានសហការជាមួយភូមិ ឃុំ អធិការដ្ថាន សហការជាមួយលោកអភិបាលស្រុកដើម្បីចុះផ្សព្វផ្សាយ យើងមានម៉ូតូឬរម៉ក ឬរថយន្តជាមធ្យោបាយយើងចាក់មេក្រូ ដើម្បីយើងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋយើងដែលគាត់ត្រឡប់ពីបរទេសមកវិញ ចឹងបានទៅផ្សព្វផ្សាយទៅភូមិ និងដល់ផ្ទះតែម្ដង ឱ្យគាត់យល់អំពីការទប់ស្កាត់មេរោគកូវីដ១៩នេះ ដែរសួងសុខាភិបាលនិងរាជរដ្ឋាភិបាលលោកកំពុងតែបារម្ភយ៉ាងខ្លាំងកូវីដ 19 នេះ វាមិនមែនជារឿងរបស់កម្ពុជាតែម្នាក់ឯងទេ តែវាជារឿងរបស់សកល។