រាជរដ្ឋាភិបាលកម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសនៅគ្រាអាសន្នរួចរាល់ហើយ

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ៣០ ០៣ ២០២០៖

រាជរដ្ឋាភិបាលកម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសនៅគ្រាអាសន្នរួចរាល់ហើយ ក្នុងគោលដៅធានាប្រសិទ្ធភាពប្រយុទ្ធប្រឆំាងជម្ងឺឆ្លងកូវីសនៅកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែ មីនា នាវិមានរដ្ឋសភាពថា សេចក្តីព្រាងច្បាប់ការគ្រប់គ្រងប្រទេសនៅគ្រាអាសន្ន បានតាក់តែងរួចរាល់ហើយ ដោយគ្រោងប្រជុំឆ្លងគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រចុងសប្តាហ៍នេះ ដើម្បីប្រញាប់បញ្ជូនទៅរដ្ឋសភាអនុម័ត អាចបានប្រើប្រាស់ក្នុងការគ្រប់គ្រងប្រទេសកំពុងតែមានជម្ងឺកូវីដ១៩ (COVID 19 ) ។
សម្តេចតេជោបានបន្តថា សេចក្តីព្រាងច្បាប់នេះមានគោលបំណង ក្នុងត្រួតត្រាសភាពការនៅពេលដែលប្រទេសមានអាសន្ន ដោយឲ្យរាជរដ្ឋាភិបាលបានធ្វើការងារផ្សេងៗដោយរលូន ។
សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅមិនទាន់ប្រើប្រាស់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសនៅពេលមានអាសន្នភ្លាមៗនោះទេ ប៉ុន្តែគឺទុកប្រើប្រាស់នៅពេលដែលប្រទេសកម្ពុជាគ្រប់គ្រងលែងបាន ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភ ។
«ឥលូវសេចក្តីព្រាងច្បាប់បានធ្វើរួចរាល់ហើយ ខ្ញុំនិងដឹងនាំគណៈរដ្ឋមន្ត្រី អចិន្ត្រៃយ៍នៅថ្ងៃស្អែកថ្ងៃទី៣១នេះ ដើម្បីពិនិត្យមុនពេលដាក់ប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រក្នុងសប្តាហ៍នេះតែម្តង។ហេតុអ្វីបានជាយើងត្រូវធ្វើច្បាប់នេះឡើង? ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋ សូមកុំមានការព្រួយបារម្ភ ហើយនិងត្រូវគិតថាកម្ពុជានិងត្រូវបិទប្រទេស កម្ពុជានិងប្រើច្បាប់អាជ្ញាសឹក កម្ពុជាត្រូវប្រើនេះ ធ្វើនេះ ធ្វើនោះ ។ ក៏ប៉ុន្តែខ្ញុំក៏និយាយបានថា យើងត្រូវមានឧបករណ៍ច្បាប់នៅក្នុងដៃ ។ប្រទេសជាច្រើនបានអនុវត្តន៍នូវវិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនិងការរីករាលដាលនៃកូដវី១៩ នេះ »៕