ខេត្តព្រះសីហនុទាំងមូលគ្មានករណីបិទក្រុងឡើយ សាធារណៈជននៅតែចេញចូលជាធម្មតា

វិទ្យុ​ជាតិ​កម្ពុជា​៖

រដ្ឋបាលខេត្តព្រះសីហនុបានជម្រាបជូនជាសាធារណៈជននៅថ្ងៃទី២៩ខែមីនានេះថា ទូទាំងខេត្តព្រះសីហនុទាំងមូលគ្មានករណីបិទក្រុងនោះទេ ដូច្នេះសូមប្រជាពលរដ្ឋកុំជឿព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយកន្លងមក។
រដ្ឋបាលខេត្តព្រះសីហនុសូមច្រានចោលចំពោះព័ត៌មានបិទក្រុងក្នុងខេត្តព្រះសីហនុនោះ គឺជាការប្រឌិតព័ត៌មានសុទ្ធសាធ
ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ
ហេតុនេះសូមប្រជាពលរដ្ឋកុំជឿព័ត៌មានមិនទាំងនោះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ខែមីនានេះ ខេត្តព្រះសីហនុទាំងមូលនៅតែមានសាធារណៈជនចេញចូលជាធម្មតា ដោយគ្មានការហាមប្រាមឡើយ។