កិច្ចប្រជុំកំពូលក្រុមប្រទេស G20 ត្រូវបានបញ្ចប់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា កិច្ចប្រជុំកំពូលក្រុមប្រទេស G20 ដែលបានធ្វើឡើងជាទម្រង់សន្និសីទវីដេអូត្រូវបានបញ្ចប់។

លោក Peskov បាននិយាយថា «កិច្ចប្រជុំកំពូលក្រុមប្រទេស G20 បានបញ្ចប់ហើយ»។

នៅមុននេះ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទូរស័ព្ទជជែកជាមួយ​សមភាគីបារាំង លោកប្រធានាធិបតី Emmanuel Macron មុនពេលចូលរួមក្នុងកិច្ចប្រជុំនេះ។

ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅពីក្រោយទ្វារបិទជិត។ បណ្តាប្រមុខរដ្ឋបានពិភាក្សាគ្នាអំពីការសម្របសម្រួលសកម្មភាពនានា អំពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុស និងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតនេះ។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រទេស G20 ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ នៅក្នុងប្រទេសអារ៉ាប៊ី​សាអូឌីត ដែលជាប្រធានដឹកនាំក្រុមនៅក្នុងឆ្នាំនេះ៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)