ផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រាបើកលក់ទទួលទិញផលិផលកសិកម្មបែបធម្មជាតិរបស់ប្រជាកសិករចំនួន១៨ខេត្ត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០
ផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រាបើកលក់ទទួលទិញផលិផលកសិកម្មបែបធម្មជាតិរបស់ប្រជាកសិករចំនួន១៨ខេត្តដើម្បីចូលរួមចូលលើកកម្ពស់ជីវភាពកសិករ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ក្នុងសន្និសីទកាសែត ដាក់ឲ្យដំណើរការផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដែលមានទីតាំងផ្សារទំនើបអូឡាំព្យានាល្ងាចថ្ងៃទី២៥ ខែមីនានេះ លោក សម ពិទូ អ្នកគ្រប់គ្រងបច្ចេកទេសកសិកម្ម និងត្រួតពិនិត្យផលិតផល មានប្រសាសន៍ថា ផលិតផលដែលបានដាក់លក់នេះសុទ្ធ តែជាកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរដាំតាមបែបធម្មជាតិ។
លោកបានបន្តថា ផ្សារមានក្រុមការងារជំនាញកសិកម្ម បានចុះពិត្យដល់ទីតាំងតាមបណ្ដាលខេត្ត ក្រុង ដែលមានការដាំដុះបន្លែ ផ្លែឈើ ធម្មជាតិ នោះ។ ក្រៅពីនេះ ក៏មានក្រុមបច្ចេកទេសសំរាប់វិចខ្ចប់ឲ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដា ទៅលើបន្លែ ផ្លែឈើ ត្រឹមត្រូវ សម្រាប់ផ្គត់ផ្គង់មកផ្សារ ដោយឡែកខាងក្រុមហ៊ុន នឹងចាំទទួលទិញកសិផលរបស់ប្រជា កសិករ យកមកលក់បន្តនូវតម្លៃដែលពួកគាត់អាចទទួលយកបាន ។
ផលិតផលទាំងអស់បានទិញពីប្រជាកសិករចំនួន១៨ ខេត្ត ហើយកសិករទាំងអស់ត្រូវបានចុះកិច្ចសន្យា និងកុងត្រា ស្របតាមគោលការណ៍ ដាំដុះធម្មជាតិ ក្នុងរយៈពេលជិតកន្លះខែ ដែលបានសាកល្បងដំណើរការមកនេះ មានបងប្អូនខ្មែរ បានគាំទ្រយ៉ាងច្រើន ដែលពួកគាត់បានមកទិញផ្ទាល់ មានអ្នកខ្លះបានកុម្មង់ទិញតាមទូរស័ព្ទដែលបច្ចុប្បន្នផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា មានលក់កសិផលធម្មជាតិ សរុបជាង៣០០មុខ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋអាចបញ្ជាទិញតាមរយៈ វិបសាយ «ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា»ឬ Mobile App (Playstore) Navatra Market និងតាមលេខទូរស័ព្ទសម្រាប់ Cellcard ឥតគិតថ្លៃ និងលេខ ០១១ ៤៤៤ ៤៤៤ ឬក៍លោកអ្នក គ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ក៏បានដោយមានក្រុមការងារនឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេលតែ២០នាទីប៉ុណ្ណោះ ៕