ក្រសួងសុខាភិបាលកំពុងធ្វើតេស្តលើបុរស បើករថយន្តឈ្នួលដែលដឹកជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជមានវីរ៉ុសកូវីដ ១៩ពីព្រំដែនកម្ពុជា ថៃ មកកាន់ខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ27,03,2020៖

ក្រសួងសុខាភិបាលកំពុងធ្វើតេស្តលើបុរស បើករថយន្តឈ្នួលដែលដឹកជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជមានវីរ៉ុសកូវីដ១៩ ពីព្រំដែនកម្ពុជា ថៃ មកកាន់ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការ ចម្លងថ្មីនៃជម្ងឺវីរ៉ុសកូវីដ១៩ទៅអ្នកដ៏ទៃ។
លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណ ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិ បាល មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា នៅពេលដែលបានដឹងលទ្ធផលពីបុរសឥណ្ឌូនេស៊ីទាំង២នោះមានផ្ទុកវីរ៉ុសកូវីដ១៩ភ្លាម ក្រសួងសុខាភិបាលបានស្វែងរកបុរសជាអ្នកបើក តាក់ស៊ីនោះ ទៅធ្វើតេស្ត និងដាក់ឲ្យនៅដាច់ដោយឡែងដើម្បីទប់ស្កាត់ការចម្លងថ្មី។
លោកជំទាវបានបញ្ជក់ថា មកដល់ពេលនេះបុរសខ្មែរដែលជាអ្នកបើកបររថយន្តឈ្មួល នោះមានសុខភាពល្អជាធម្មតាទេ ប៉ុន្តែក្រុមគ្រូពេទ្យនៅបន្តតាមដានសុខភាពគាត់បន្តទៀត ខណៈដែរកាលធ្វើតេស្តមិនទាន់ទទួលបានលទ្ធផល។
មានតែអ្នកតាក់ស៊ីនឹងមួយទេ ដែលគាត់បានម៉ៅ ធ្វើដំណើរមកកាន់ខេត្តសៀមរាប ដោយក្នុងនោះមានតែ ពួកគាត់ពីរនាក់នឹងអ្នករត់តាក់ស៊ីម្នាក់តែប៉ុណ្ណោះ ហើយបច្ចុប្បន្នអ្នកបើកបរតាក់ស៊ីនឹងយើងក៏បានរកឃើញហើយ ហើយក៏បានធ្វើតេស្តតែត្រូងរង់ចាំផទ្ធផល។»
លោកជំទាវបានឲ្យដឹងថា បុរសដែលជាជនជាតិឥណ្ឌូនេស៊ីមានឆ្លងវីរ៉ុសកូវីដនេះ គឺបានរកឃើញ នៅក្នុងប្រទេសថៃ ប៉ុន្តែដោយគ្មានលទ្ធភាពបង់ថ្លៃព្យាបាល ពួកគេបានធ្វើ ដំណើរមកកាន់ប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែតហើយជួលឡានតាក់ស៊ីមួយ ដើម្បីធ្វើដំណើរមកព្យាបាលនៅក្នុងខេត្តសៀមរាប ព្រោះការព្យាបាលនៅក្នុងប្រទេសកម្ពុជាមិនចំណាយថិវការនោះទេ។ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើតេស្តទៅលើបុរសទាំងពីរខាងលើនេះ ឃើញថាពួកគាត់មានវិជ្ជាមានកូវីដ១៩ពិតមែន។
សូមបញ្ជាក់ថា តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចេញកាលពីយប់មិញ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន២នាក់បន្ថែមទៀត ដែលជាជនជាតិឥណ្ឌូនេស៊ី ហើយកំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយសរុបទំាងអស់នៅកម្ពុជាមានឆ្លងកូរវីដ១៩ ចំនួន៩៨នាក់ ក្នុងនោះមានចំនួន ១១ នាក់ បានជាសះស្បើយហើយគិតពីខែមករាមក៕