អាជ្ញាធរច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែងពង្រឹងមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុុជា

M.Cអាជ្ញាធរពាក់ព័ន្ធប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងសហការជាមួយមន្ត្រី ចិត្តាលីស័ក្ត បង្កើនការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសេវាកម្មផ្នែកទេសចរណ៍ដើម្បីការបង្ការជម្ងឺឆ្លង(កូវីដ១៩)។
ស្របពេលដែលជម្ងឺ(កូវីដ១៩)បានរីករាលដាលជាសកលនៅលើពិភពលោក នៅថ្ងៃទី
២៥មិនាឆ្នាំ២០២០លោកវរៈសេនីយ៍ទោ ឃុតតារ៉ាប្រធានស្តីទី ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖មន្ត្រីពាក់ព័ន្ធនៅប្រចាំការច្រកនេះបានយកចិត្តទុកដាក់ខ្ពស់ចំផុតទៅលើការត្រួតពិនិត្យបណ្តាភ្ញៀវចេញចូលឆ្លងកាត់មកក្នុងប្រទេសកម្ពុជាយើងតាមច្រកនេះ។
លោកប្រធានស្តីទីបានអះអាងថា៖ប៉ុន្មានថ្ងៃចុងក្រោយនេះមានភាពស្ងប់ស្អាត់ព្រោះភ្ញៀវគាត់ក៍បានយល់ពីបញ្ហាឆ្លងជម្ងឺកូវីតនេះដែរ (សំឡេង)ជាក់ស្តែងមួយរយៈនៃជម្ងឺកូវីដនេះកងកម្លាំងយើងនិងស្ថាប័នពាក់ព័ន្ធទាំងអស់បានយកចិត្តទុកដាក់ទី១គឺយើងទប់ស្កាត់ភ្ញៀវ ដែលរាជរដ្ឋាភិបាលបានហាមឃាត់ទាំង៦ប្រទេស អ្នកអនុញាតឱ្យភ្ញៀវបរទេសឆ្លងកាត់គាត់ចូលមកបានត្រួតពិនិត្យសុខភាពត្រឹមត្រូវភ្ញៀវអញ្ចើញមកឬកទៅយើងមើលពីពេលវេលាស្នាក់នៅនៅក្រៅប្រទេសរបស់គាត់ចៀសវាងការឆ្លងជម្ងឺកូវីតចូលមកក្នុងប្រទេសនិងពេលចេញពីប្រទេសក៍ខាងពេទ្យគាត់ពិនិត្យដូចគ្នា។
លោកស្រីសៅសុផាន់នីមន្ត្រីចិត្តាលីស័ក្តិប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល
បានបញ្ជាក់ថា៖មន្ត្រីយើងបានគោរពនិងកំណត់តាមគោលការច្បាស់លាស់ ចំពោះភ្ញៀវចេញចូលប្រកបដោយភាពរាក់ទាក់និងមានភាពទទួលខុសត្រូវខ្ពស់។
លោកស្រីអះអាងថា៖ ជាមួយនេះបើភ្ញៀវអន្តរជាតិ មាន(-ប្រទេសបារាំង -អ៊ីតាលី-អាមេរិក- អាល្លឺម៉ង់-អេសស្បាញ និងអ៊ៀរ រង់-) មិនអនុញាតឱ្យចូលបានទេ ព្រោះសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៦មិនា២០២០ តម្រូវឱ្យមានការត្រូវផ្អាកចូល ។
អ្នកស្រីអងផារីប្រជាពលរដ្ឋលក់ដូចំណីអាហារនៅតំបន់ព្រំដែននេះបានគាំទ្រជាមួយនិងវិធានការនេះពីព្រោះការថែរក្សាសុខភាពនិងសុវត្ថិភាពជាកាត្កាចំបងក្នុងពេលដែលជម្ងឺកូវីដ១៩កំពុងរីករាលដាលនៅលើកពិភពលោក តែយើងក៍ត្រូវរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ ឲ្យមានប្រសិទ្ធភាពដែរ។
សូមបញ្ជាក់ថា៖នៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងក្នុងរយៈពេលជិត
៣ខែដើមឆ្នាំ២០២០នេះមានភ្ញៀវទេសចរអន្តរជាតិ ឆ្លងតិចតួចតែប៉ុណ្ណោះព្រោះភ្ញៀវបានលើកកម្ពស់កាការពារសុខភាពពីជម្ងឺកូវីដ១៩នេះដែរ មិនសូវហ៊ានធ្វើដំណើរនោះទេ។
គឹមសុខស្ទឹងត្រែង ២៦ ០៣ ២០២០