ក្រសួងទេសចរណ៍ លើកលែងការពិន័យអន្តរកាណ៍ជាប្រាក់ចំពោះអាជីរកម្មទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 26,02,2020៖

ក្រសួងទេសចរណ៍ ផ្តល់រយះពេលអនុគ្រោះលើកលែងការពិន័យអន្តរកាណ៍
ជាប្រាក់ ចំពោះអាជីរកម្មទេសចរណ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលវិទ្យុជាតិកម្ពុជាទទួលបាននាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសផ្តល់រយះពេលអនុគ្រោះលើកលែងការពិន័យអន្តរកាណ៍ជាប្រាក់់ ចំពោះអាជីវកម្មគ្រប់ប្រភេទអាជ្ញាបណ្ណទេសចរណ៍ ដែលផ្តល់ដោយក្រសួងទេចរណ៍ រូមមាន អាជ្ញាបណ្ណការីទេសចរណ៍ ស្ប៉ា-ម៉ាស្សាសុខភាព កីឡាទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋា ដឹកជញ្ជូនទេសចរណ៍ និងរម្មណីយដ្ឋាន ដោយអនុវត្តចាប់ពីថ្ងៃចុះហេត្ថខា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ក្រសួងទេសចរណ៍ លើកលែងការពិន័យអន្តរកាណ៍ជាប្រាក់ចំពោះអាជីរកម្មទេសចរណ៍នេះដោយសារតែកម្ពុជា បានរងគ្រោះដោយសាតែការីករាលដាលពីវីរុសកូវីដ១៩។
ក្រសួងទេសចរណ៍ ក៏បានរំលឹកដល់ប្រតិ្តករទេសចរណ៍ ដែលពុំទាន់មានអាជ្ញាបណ្ណ ទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំឬបន្តអាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕