“សង្រ្គាម​ កូវីដ-១៩”

“សង្រ្គាម​ កូវីដ-១៩”
— —-
សរសេរ​ដោយ អ្នកនាង​ ណាវី មីស៊ុសុីម៉ា (Navie Mizushima) ជូន​មិត្ត​ ស្តាប់សាន្ត​
តាម​លំនាំបទ Solenzara ដែល​ជា​បទ​របស់​លោក​ Enrico​ Macias និពន្ធ​នាឆ្នាំ​1966

(សង្គ្រាម​ខូវិដ​-19)

1-ពិភពលោក​ សោយសោក​ ព្រោះសង្រ្គាម​ មិន​បង្ហូរ​ឈាម​ តែ​សង្រ្គាម​ ងងិត​ សត្រូវ​នេះ​តូច​ មើល​មិនឃើញ​ពិត​ តែ​កាច​សាហាវ​ ហួសពី​ការ​គិត​ ផ្តាច់​យក​ជីវិត​ ឥតប្រណី

2-គ្រប់ប្រទេស ខ្នះខ្នែង​ស្វែង​រក​ថ្នាំ​ តែ​គ្រា​ រង់ចាំ​ មនុស្ស​ ស្លាប់​រាល់ថ្ងៃ​ តើធ្វើយ៉ាងណា ទើប​ផុត​ទុក្ខ​ភ័យ​ ផុតពីរោគ កូរ៉ូណា​ ចង្រៃ​ តើបាន​អ្វី​មក​ជួយ​ការ​ពារ​

R-Oh​ ខូវិដ19 បើ​ខ្ញុំ​លាក់​ខ្លួន​ មិន​ហ៊ាន​ចេញ​ទៅ​ធ្វើការ​ តើ​បាន​អ្វី​ ចិញ្ចឹម​គ្រួសារ​ ពិត​ជា​ដាច់​ពោះ​ស្លាប់​ហើយ

3-Pandemic ជា​ជំងឺ​រាតត្បាត សូម​កុំ​ ប្រមាទ ត្រូវ​ស្អាត​រាល់​ថ្ងៃ​ ត្រូវ​ពាក់​ម៉ាស់​ ហើយ​ត្រូវ​លាងដៃ​ នៅ​ឆ្ងាយ​ពីគ្នា​ ទើប​មិន​សង្ស័យ​ ថា​រោគ​ចង្រៃ​ នេះ​ឆ្លង​យើង​បាន

4-មនុស្ស​ គ្រប់​រូប​ ត្រូវ​រួមគ្នា​គិត​ ស្វែង​រក​គំនិត​ កុំ​អស់​សង្ឃឹម​ បាន​ថ្នាំ​ពេល​ណា​ ទើប​អាច​ញញឹម​ ចាក់ការពារ ទើប​មាន​សង្ឃឹម​ ថា​អាច​ បញ្ឈប់​ សង្រ្គាម​នេះបាន)