ក្រសួងយុត្តិធម៌ គ្រោងបង្កើតតុលាការចល័តនាពេលខាងមុខ

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា ៖

ក្រសួងយុត្តិធម៌ គ្រោងបង្កើតតុលាការចល័តនាពេលខាងមុខនេះ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងចាស់ៗនៅតុលាការ។
ឯកឧត្ដម ជិន ម៉ាលី ន រដ្ឋ លេខាធិការ និង ជាអ្នក នាំពាក្យ ក្រសួង យុត្តិធម៌ មានប្រសាសន៍ថា ក្រសួង កំពុង រៀបចំ រចនាសម្ព័ន្ធ ក្នុងការបង្កើតក្រុមមេធាវី ដែលមានសមត្ថភាព អាចចូលរួមដោះស្រាយ ទាំង ចៅក្រម សំណុំរឿង និងសវនាការនៅក្នុងតុលាការ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនៈ ភាព និងទិសដៅការងាររបស់ក្រសួងយុត្ដិធម៌ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នេះ ឯកឧត្ដមបញ្ជាក់ថា ការបង្កើតតុលាការ ចល័ត នេះ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងចាស់ៗនៅតុលាការ បន្ទាប់ពីមានសំណុំរឿងមានការកើនឡើង ថ្មីៗចំនួនប្រមាណ១ម៉ឺនសំណុំរឿង។ឯកឧត្ដមបញ្ជាក់ទៀតថា តុលាការ ចល័ត នេះ នឹងដាក់ឱ្យអនុវត្ដសាកល្បងដំបូងមុនគេ នៅតុលាការរាជធានីភ្នំពេញ រយ:ពេល៦ខែ ។ចំណែកតុលាការចល័តក្រសួងមិនមានគម្រោងអនុវត្តតុលាការចល័តនោះទេ ប៉ុន្តែនេះគឺជាជំរើសមួយនៃក្នុងការពិចារណាប៉ុន្តែនេះគឺជាជំរើសមួយតែក្នុងការពិចារណា ពីព្រោះច្បាប់អនុញ្ញាត ច្បាប់អនុញ្ញាតប៉ុន្ពីព្រោះច្បាប់អនុញ្ញាតច្បាប់អនុញ្ញាតប៉ុន្ពីព្រោះច្បាប់អនុញ្ញាតច្បាប់អនុញ្ញាតប៉ុន្តែយើងមិនដែលបានប្រើទេអញ្ចឹងទិសដៅទៅមុខនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់តុលាការតាមរយៈការសាងសង់អាគារ ការពង្រីកអាគារការពង្រីកសាលសវនាការការពង្រីកអាគារការពង្រីកសាលសវនាការ នឹងមានជម្រើសមួយទៀតដែលយើងពិចារណាបាន ហើយអនុញ្ញាតតាមផ្លូវច្បាប់ ហើយងយើងមិនប្រើប្រាស់ទាល់តែសោះ គឺតុលាចល័ត អាចមានចល័តទាំងចៅក្រម សំណុំរឿង សវនាការ ដែលជាជម្រើសមួយដែលយើងពិចារណា ដើម្បីយកមកដោះស្រាយសំណុំរឿងចាស់នៅក្នុងតុលាកា ដែលយើងមិនធ្លាប់ធ្វើពីមុនមក។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំ តុលាការក្រុងភ្នំពេញ បានដោះស្រាយ បានចំនួន១ម៉ឺនសំណុំរឿង ហើយសំណុំរឿង៧០ភាគរយ គឺបទល្មើសគ្រឿងញៀន៕