ក្រសួងអប់រំ យុវជននិងកីឡាបន្តជំរុញអោយសិស្សានុសិស្សបន្តយកចិត្តទុកដាក់សិក្សានៅផ្ទះតាមប្រព័ន្ធឌីជីថល

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០៖

ក្រសួងអប់រំ យុវជននិងកីឡាបន្តជំរុញអោយសិស្សានុសិស្សបន្តយកចិត្តទុកដាក់សិក្សានៅផ្ទះតាមប្រព័ន្ធឌីជីថល E learnning របស់ក្រសួងអប់រំ ដើម្បីពង្រឹងនូវចំណេះដឹង និងចំណេះធ្វើ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសមត្ថភាពនាពេលអនាគត ខណៈដែលក្រសួង បានអនុវត្តន៍វិធានការវិស្សមកាលមុនពេលកំណត់ ដើម្បីការពារការរីករាលដាល់ជម្ងឺកូរីដនៅ កម្ពុជា។
លោកព្រីង មរកត ជាប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅនៃក្រសួងអប់រំ យុវជននិងកីឡាបានមានប្រសាសន៍ថា តាមរយៈការសិក្សាតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ ក្រសួងអប់រំយុវជននិងកីឡាបានសហការគ្នាជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗជាច្រើន ដើម្បីជំរុញអោយការសិក្សារបស់សិស្សានុសិស្សទាំងអស់ប្រព្រឹត្តិទៅប្រកបដោយប្រសទ្ធិភាពខ្ពស់ និងធានាបានគុណភាពល្អក្នុងវិស័យអប់រំ។
លោកបន្តថា ក្រសួងអប់រំ យុវជននិងកីឡា គ្រោងរៀចំនៅសំណៅឯកសារជាច្រើនដែលទាក់ទងនឹងការសិក្សាសម្រាប់ផ្តល់ជូនសិស្សានុសិស្ស និសិ្សតដែលមានការខ្វះខាត តាមរយៈកិច្ចសហការជាមួយសាលា ។ហើយក៏ជាការលើកទឹកចិត្តដ៏ល្អមួយសម្រាប់មាតាបិតា ក៏ដូចជា អាណាព្យាបាលទាំងអស់ មានទំនាក់ទំនងធ្វើកិច្ចសហការជិតស្និទ្ធជាមួយខាងសាលាវិញដែរ។
សំឡេង «ការយកចិត្តទុកដាក់ជាមួយកូនចៅរបស់យើងគឺការលើកទឹកចិត្ត ការភ័យពេកក៏យើងមិនគួរការមើលលក៏យើងមិនគួរដែរ អញ្ចឹងអ្វីដែលចាំបាច់ សុំអោយមាតាបិតា ក៏ដូចជា លោកគ្រូ អ្នកគ្រូបន្តកិច្ចសហការគ្នា ជាពិសេសមាតាបិតា ពីព្រោះ សៀវភៅដែលសំខាន់គឺសៀវភៅសិក្សាគោលដែលជាទូទៅក្រសួងអប់រំ យុវជននិងកីឡាបានផ្តលគ្រប់សិស្សានុសិស្សទាំងអស់ដែលមានសៀវភៅសិក្សាគោល ហើយបើគាត់ខ្វះខាត សុំបន្តកិច្ចសហការជាមួយសាលាពីព្រោះសាលាគាត់មានសៀវភៅនឹងនៅ ហើយក្រសួងខ្លួនឯងផ្ទាល់ក៏បានរៀបចំតែយើងគ្រោងបើសិនជាមានព័ត៌មានថាខ្វះសៀវភៅបែកទោះបីមិនបានចែកផ្ទាល់ ប៉ុន្តែមានគោលដៅដែលកំណត់យក ជាមួយនោះក៏សុំលើកទឹកចិត្តដល់មាតាបិតាអ្នកអាណាព្យាបាលទាំងអស់ហ្នឹងធ្វើម៉េចជួយទំនាក់ទំនងជាមួយគ្រូរបស់គាត់ផ្ទាល់ ពីព្រោះគ្រូគាត់ដឹងហើយថា គ្រូណា សិស្សណា គាត់អាចទាក់ទងគ្នាម៉េចចំពោះមុខគឺថា ដោះស្រាយមួយជំហ៊ានៗបណ្តោះអាសន្នសិន»។
រាជរដ្ឋាភិបាលបានអំពាវនាវអោយមាតាបិតាឫ អាណាព្យាបាលចូលរួមសហការជាមួយលោគ្រូអ្នកគ្រូ ខិតខំផលិតជាកញ្ចប់ឯកសារ ផលិតជាកញ្ចប់មេរៀនតាំងពីថ្នាក់តូច ចាប់ពីថ្នាក់មតេយ្យ រហូតដល់ឧត្តមសិក្សា ហើយអ្វីដែលមិនអាចបោះបង់បាន សុំកិច្ចសហការ សុំបន្តការសិក្សារៀនសូត្រពីមួយថៃ្ង ទៅមួយថ្ងៃបង្កើននូវចំណេះ ពីព្រោះជាការផ្សំនូចំណេះដឹង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែមីនានេះបន្ទាប់ពីមានករណីឆ្លងជម្ងឺកូវីដ១៩នៅកម្ពុជា ក្រុមការងាររបស់ក្រសួងអប់រំយុវជននិងកីឡាបានសហការជាមួយដៃគូផ្សេងៗក្នុងការអនុវត្ត កម្មវិធី E learnning របស់ក្រសួងអប់រំ ប៉ុន្តែដំបូងក្រសួងបានផ្តោតសំខាន់ទៅលើតែថ្នាក់ទី៩និងទី ១២ប៉ុណ្ណោះ ដោយក្នុងនោះមានមុខវិជ្ជាចំនួន ៦រួមមាន៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវីទ្យា ហើយនិងប្រវត្តិវិទ្យា ហើយក្រសួងកំពុងពង្រីកផែនការកម្មវិធីនេះឲ្យបានគ្រប់ កម្រិតសិក្សា៕