ក្រសួងពាណិជ្ជកម្ម ណែនាំពីវិធានការទប់ស្កាត់ការលក់ផលិតផលក្លែងក្លាយនិងការឆបោកគ្រប់រូបភាព

វីទ្យុជាតិកម្ពុជា :ហាន់ ស្រីណា. ២៦ .០៣. ២០៖

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មណែនាំពីវិធានការទប់ស្កាត់ការលក់ផលិតផលក្លែងក្លាយ និងការឆបោកគ្រប់រូបភាព ពីជនឆក់ឪកាស ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចនិងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
យោងតាមសេចក្តីប្រកាស របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ពេលបច្ចុប្បន្នបណ្ដាលប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោកកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតជាសកល covid-19 ក្នុងនោះប្រទេសកម្ពុជាយើងក៏កំពុងទទួលរងគ្រោះផងដែរពីជំងឺនេះ។ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីបញ្ហាខ្វះខាតស្បៀងនិងរបស់របរប្រើប្រាស់ចាំបាច់មួយចំនួន ដែលធ្វើអោយជនខិលខូចឆ្លៀតពេលកេងចំណេញតាមវិធីសាស្រ្តផ្សេងៗ ។ដូច្នេះ ដើម្បីការពារសុខភាពនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកុំអោយខាតបង់ មន្ត្រីជំនាញអគ្គនាយកដ្ឋានក្រៅជាអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ បានចុះត្រួតពិនិត្យនៅតាម ទីផ្សារផ្សារ ទំនើប ហាងលក់ទំនិញ និងតាមបណ្ដាpage លក់ផលិតផលអនឡាញទាំងអស់ ដើម្បីទប់ស្កាត់បញ្ហានេះ។ ជាមួយគ្នានេះ ក៏មានជនខិលខូចមួយចំនួនបានឆ្លៀតបន្លំខ្លួនឬប្រើប្រាស់តួនាទីជាមន្ត្រីនាយកដ្ឋានការពារអ្នកប្រើប្រាស់ការប្រកួតប្រជែងនិងបង្ក្រាបបានក្លែងបន្លំ ដើរទារប្រាក់ពីអាជីវករដោយអះអាងជាថ្នូនឹងការជួយដោះស្រាយបញ្ហា ឬ សម្របសម្រួល លើកបាតុភាពណាមួយជាដើម។ ដើម្បី វែកមុខជនខិលខូចឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ក្រសួង សូមបញ្ជាក់ជូនថានៅរៀងរាល់ប្រតិបត្តិការការងារមន្ត្រីជំនាញតែងតែប្រើប្រាស់ឯកសណ្ឋានការងារបញ្ជាបេសកកម្មឬប័ណ្ណសម្គាល់ខ្លួនត្រឹមត្រូវនិងច្បាស់លាស់។ ប្រសិនបើបងប្អូនអាជីវករមានការសង្ស័យជាយថាហេតុណាមួយសូមសហការជាមួយសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំប្រចាំរាជធានី ខេត្ដ តាមវិធីដែលអាចធ្វើទៅបាន ឬទំនាក់ទំនង តាមរយៈទូរសព្ទលេខ ០១២ ៥២៦ ៦៦០ / ០១២ ៩២៥ ៣១៧ និង ០១២ ៨២៨ ២៣២ជាដើម។