សសយក ស្រុកអូរជុំបន្តរៀបចំបញ្ចប់កន្លែងស្នាក់នៅសម្រាប់ជនសង្ស័យមានទំនាក់ទំនងជាមួយអ្នកមានជម្ងឺ កូវីត-១៩

(រតនគិរី)៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៣ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី26 ខែមីនា ឆ្នាំ2020 ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ស្រុកអូរជុំរួម និងកងកម្លាំងទាំងបីមាន កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក និងអធិការស្រុក រួមទាំងលោកគ្រូអ្នកគ្រូ បានចូលរួមរៀបចំ និងសម្អាតទីកន្លែង តបណ្តាញភ្លើងទឹក ជូនអ្នកសង្ស័យដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ កូវីត-១៩ អោយស្នាក់នៅបណ្តោះអាសន្ន នៅវិទ្យាល័យ ប៊ូថងអូរជុំ ដែលដឹកនាំដោយលោក ធូ ឃឿ ប្រធាន សសយកស្រុកអូរជុំ។