ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅអ៊ីតាលីកើនឡើងដល់ ៧,៥០៣ នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសអ៊ីតាលីបានរាយការណ៍ថា មានអ្នកជំងឺ COVID-19 ចំនួន ៦៨៣នាក់ទៀតបានបាត់បង់ជីវិតត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ នាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនឡើងដល់ ៧,៥០៣នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៦ ខែ មីនា ឆ្នាំ ២០២០។
តាមរបាយការណ៍អាជ្ញាធរសុខាភិបាលអ៊ីតាលីបានបញ្ជាក់ថា អត្រាមរណៈភាពដោយជំងឺរាតត្បាតជាសកលនេះ មានសន្ទុះខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទោះយ៉ាងដូចជាកាលពីថ្ងៃចន្ទសប្តាហ៍នេះមាន ៦០២ នាក់ ថ្ងៃអង្គារ ៧៤៣ នាក់ ខណៈកាលពីថ្ងៃសៅរ៍សប្តាហ៍មុនមានអ្នកស្លាប់ចំនួន ៧៩៣នាក់ និងថ្ងៃអាទិត្យចំនួន ៦៥០នាក់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសអ៊ីតាលីមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៧៤,៣៨៦ នាក់ ករណីស្លាប់ចំនួន ៧,៥០៣ នាក់ និងអ្នកជាសះស្បើយទាំងស្រុង ៩,៣៦២ នាក់៕
ប្រភព៖ សារព័ត៌មាន Channel News Asia