ខេត្តស្ទឹងត្រែង រៀបចំមូលដ្ឋានបង្ការ សង្គ្រោះ និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូល​​រួមអនាម័យ​​ដើម្បីការពារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿនស្ទឹងត្រែង

M.C មន្ត្រីផ្នែកសុខាភិបាលខេត្តស្ទឹងត្រែង បានរៀបចំបង្កើនការប្រុងប្រយ័ត្ន​បន្ថែមករណី​សង្ស័យ​​ជម្ងឺឆ្លង​(កូវីដ១៩) ដែលកើតឡើងជាសកល  ក្នុងនោះមន្ត្រីជំនាញ​​បន្ទាប់ពីបាន​ផ្សព្វផ្សាយ​សាអប់រំក៍បានរៀបចំមូលដ្ឋាត្រៀមបង្ការនិងសង្គ្រោះបានរួចស្រេចហើយ។

ក្នុងសកម្មភាពចុះពិនិត្យមូលដ្ឋានត្រៀបបង្ការជម្ងឺកូវីដ១៩នៅខេត្តស្ទឹងត្រែងថ្ងៃទី២៥ខែមីនាឆ្នាំ២០២០   លោកវេជ្ជបណ្ឌិតទនវុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងនិងជា ប្រធានអន្ត​​រាគមន៍​ផ្នែក​ជំងឺឆ្លង​បានទទួលស្គាល់ថា៖  ករណីសង្ស័យជម្ងឺ(កូវីដ១៩)​​សូមឱ្យ​​ប្រជាព​​លរដ្ឋ​​រួមគ្នាបង្កើនការ​ប្រុងប្រយ័ត្នបន្ថែមទៅតាមការណែ​​នាំរបស់គ្រូ​​ពេទ្យ​​ជាពិសេស​សារអប់រំរបស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយយ៉ាងទូលាយតាមប្រព័ន្ធផ្សព្វផ្សាយ -ទូរទស្សន៍ -វិទ្យុ -ការសែត ជាដើម។

លោកវេជ្ជបណ្ឌិតស្មើឱ្យមន្ត្រីសុខាភិបាលដែលទទួលប្រចាំការ សូមយកចិត្តទុកដាក់​​គ្រប់ទម្រង់​ផ្នែកអនាម័យទៅតាម ការណែនាំ  ដើម្បីការការពារខ្លួនផង និងផ្តល់សេវាសង្គ្រោះ​​ដល់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធផង។

លោកវេជ្ជបណ្ឌិតស៊ុយសុខភាពប្រធានមន្ទីរពេទ្យបង្អែកខេត្តទទួលប្រចាំការបានបញ្ជាក់ថា៖  មន្ត្រីសុខាភិបាល ទទួលបានការហ្វឹកហាត់ មានចំណេះជំនាញ ស្តីពី វិធីបង្ការនិងសង្គ្រោះបានត្រឺមត្រូវជាពិសេសទៀត   ការរៀបចំមូលដ្ឋានសម្រាប់ជួយសង្គ្រោះ​​ក៍អនុវត្តបានទៅតាមលក្ខណៈបច្ចេកទេស។

លោកវេជ្ជបណ្ឌិតបន្តថា៖ចំណែកប្រជាពលរដ្ឋក៏ សង្កេតឃើញពួកគា​ត់​​បានលើកកម្ពស់កា​​រប្រុងប្រយ័ត្នច្រើន  ព្រោះពួកគាត់ធ្វើដំណើរទៅណាមកណាមានពាក់មាស់គ្រប់ៗគ្នា  ហើយមន្ត្រីយើង​បានប្រើឧបករណ៍វាសកម្តៅ  ចំពោះអ្នកដំណើរចូលម​​កខេត្តស្ទឹង​​ត្រែងផងដែរ។

លោកបានពន្យល់បន្ថែមថា៖  បើបងប្អូនមានញាតមិត្ត  ឬក្រុមគ្រួសារមកពីប្រ​​ទេសថៃឬប្រទេស​​ម៉ាលេស៊ីសូមកុំមានភាពស្និតស្នាលជាមួយគ្នា   ត្រូវមកជួបជាមួយ​​គ្រូពេទ្យជាមុនសិ​នដើម្បីពិនិត្យឬវាសកម្តៅឬ   ក៍ត្រូឱ្យនៅដាច់ដោ​​យឡែកពីគ្នាចំនួន១​៤ថ្ងៃសិន។

លោក សានណូ ប្រជាពលរដ្ឋមកពីភូមិឃុំព្រះរំកិល ស្រុកបុរីអូរស្វាយដែនជ័យបា​​នគាំ​​ទ្រចំពោះការត្រួត ពិនិត្យនិងធ្វើសំណាកពីមន្ត្រីសុខាភិបាលព្រោះនេះជាវិធានការមួយ  ដែល​យើងបានរួមគ្នាការពារប្រសើរជាងការព្យាបាលនូវជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ(ហៅថាជម្ងឺកូវីដ១៩)។

សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងនៅថ្ងៃទី២៥ខែមីនានេះមន្ត្រីសុខាភិបាលបានយកសំណាកករណីសង្ស័យប្រជាពលរដ្ឋចំនួន៣នាក់យកទៅពិនិត្យបន្តដើម្បីលើកកម្ពស់ការបង្ការវីរុសកូវីដ១៩ឱ្យមានប្រសិទ្ធភាព៕