ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាប្រព័ន្ធសុខាភិបាលខ្លាំងឫខ្សោយគឺកំណត់ទៅលើសភាពការណ៍ជាក់ស្ដែង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ២៥.០៣.២០២០
MC៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាប្រព័ន្ធសុខាភិបាលខ្លាំងឫខ្សោយមិនកំណត់ទៅលើតែមានសំភារៈទំនើបនោះទេ គឺអាស្រ័យទៅលើការរៀបចំផែនការ និងការអនុវត្ត ។
ក្នុងពិធី សំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុននឹងពួកគេចេញបំពេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19) នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាមកដល់ពេលនេះម៉ោងនេះ មិនទាន់អាចនិយាយបានថា អ្នកណាខ្លាំងពូកែឫខ្សោយនោះទេ អ្នកខ្លះគេមើលងាយខ្មែរ អ្នកខ្លះគេមើលងាយភូមា ខ្លះទៀតគេមើលងាយឡាវ ប៉ុន្តែប្រទេសដែលមើលងាយគេនោះ កំពុងតែក្លាយទៅជាជនរងគ្រោះពិតប្រាកដ ដោយការរីករាលដាលនៃវីរុសកូវិដ១៩ ។ សម្តេចតេជោបន្តថា បញ្ហាខ្លាំងឫខ្សោយគឺស្ថិតនៅត្រង់ថា សមត្ថភាពប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសរបស់ខ្លួន បណ្ដោយអោយមនុស្សស្លាប់ច្រើនឫតិច ចំណុចនេះជាសមត្ថភាពដែលគេមើលឃើញថាខ្លាំងឫខ្សោយ ។ សម្តេចតេជោបន្ថែមថា ជាក់ស្តែង បណ្ដាលប្រទេសធំៗមួយចំនួន មានប្រពន្ធ័សុខាភិបាលទំនើប ប៉ុន្តែប្រទេសរបស់គេ មានប្រជាជនឆ្លងនិងស្លាប់ដោយសារវីរុសកូវីដ១៩ ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍ នេះបង្ហាញឲ្យឃើញថា ប្រទេសដែលមានប្រពន្ធ័សុខាភិបាលខ្សោយ គ្មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍នោះទេ ។
សំឡេង៖ ខ្ញុំគ្រាន់តែលើកថាប្រទេសធំៗប្រទេសអ្នកមាន ប្រទេសដែលចាត់ទុកថាមានវេជ្ជសាស្ត្រខ្លាំង ហើយសិទ្ធិក្នុងអាស៊ី 7 មានអាមេរិក មានកាណាដា មានអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ និងមានជប៉ុន ប្រទេសទាំងអស់ សុទ្ធតែជាប្រទេសអ្នកមាន ប្រព័ន្ធសុខាភិបាលចាត់ទុកថារឹង ប៉ុន្តែប្រទេសទាំងអស់នេះ ក៏មានមនុស្សស្លាប់ ដោយឡែកអាស៊ានឥឡូវនេះ គ្រប់ប្រទេសទាំងអស់ពង្រាយគ្នា ដែលពីម្សិលមិញនេះ ម្សិលម៉្ងៃភូមា បានប្រកាសថាមានហើយ ម្សិលមិញនេះឡាវប្រកាសថាមានហើយ អញ្ចឹងអាស៊ានអត់មានប្រទេសមួយណា ដែលមិនទាន់កើតនោះទេ ឥឡូវយើងកុំអានិយាយថា អ្នកណាខ្លាំងឬក៏ខ្សោយបញ្ហាខ្លាំងនិងខ្សោយ គឺជាបញ្ហាដែលងាយមើលបំផុត គឺនៅត្រង់ថាតើប្រទេសនេះ មានអ្នកឆ្លងច្រើនប៉ុណ្ណាហើយបណ្ដោយឲ្យមនុស្សស្លាប់ច្រើនប៉ុណ្ណា យើងទៅមើលកន្លែងហ្នឹងព្រោះការដែលគេឱ្យនិយមន័យថាប្រពន្ធសុខាភិបាលកម្ពុជាខ្សោយ ប្រព័ន្ធសុខាភិបាលភូមិមាខ្សោយ ប្រព័ន្ធសុខាភិបាលឡាវខ្សោយ ខ្សោយឫមិនខ្សោយ សិត្ថលើការជាក់ស្ដែងឡាវទើបតែមានម្សិលមិញទេ ភូមាម្សិលម្ងៃ ហើយក៍នៅមានតិចតួចណាសដ់ អ្នកខ្សោយមិនប្រាកដថាខ្សោយទេ ដោយសារតែគេមានវិធានការម៉ត់ចត់ជាង ឯអ្នកខ្លាំងមិនប្រាកដថាខ្លាំងទេ ដោយសារតែការមើលស្រាលនៃសភាពការណ៍ និងការឆ្លើយតបមិនបានទាន់ពេលវេលា ៕