​ស្ថានការណ៍នយោបាយក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅតែជាប់គាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
​ប្រភព ឆាណែលញីវអេស៊ីយ៉ា (២៥.០៣.២០)

អាហ្វហ្កានីស្ថាន៖ ស្ថានការណ៍នយោបាយក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅតែតានតឹង គ្មានដំណោះស្រាយ
នៅពេលដែលប្រធានាធិបតីរបស់ប្រទេសអាហ្វហ្កានីស្ថាន លោកអាស់រ៉ាវ ហ្កានី និងគូបដិបក្ខ លោក
អាឌូឡា បានបង្ហាញសញ្ញាថា ភាគីទំាងពីរ គ្មានឆន្ទះ នឹងបញ្ចប់ជម្លោះដ៏ជូរចត់ជាមួយគ្នា ឡើយ ។

ភាគីទំាងពីរ នៅតែមិនព្រមចុះសម្រុងជាមួយគ្នា បើទោះជាសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថា អាមេរិកនឹងផ្តាច់ជំនួយចំនួនមួយពាន់លានដុល្លាទៅឲ្យប្រទេសអាហ្វហ្កានីស្ថាន ។ អាមេរិកបានប្រកាសផ្តាច់ជំនួយនេះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ែក ប៉ុមប៉េអូ បានទៅកាន់ទីក្រុងកាប៊ុលដើម្បីជួយរកវិធីបញ្ចប់ជម្លោះរវាងភាគីទំាងពីរ ។

គូបដិបក្ខ លោក អាឌូឡា បានប្រកាសតំាងខ្លួនជា ប្រធានាធិបតីរបស់ប្រទេសអាហ្វហ្កានីស្ថាន
បើទោះជាប្រធានាធិបតីរបស់ប្រទេសអាហ្វហ្កានីស្ថាន លោកអាស់រ៉ាវ ហ្កានីបានឈ្នះក្នុង​ការបោះឆ្នោតកាលពីឆ្នំា ​មុនក៏ដោយ ។​