ក្រសួងទេសចរណ៍ពិនិត្យលទ្ធភាពរៀបចំ​​សណ្ឋា​​គារ​ឬផ្ទះសំណាក់នៅទូទាំងប្រទេសដែលបិទ ផ្អែក​អាជីវកម្មធ្វើជាកន្លែងសម្រប់ព្យា​បាលអ្នក​​ជម្ងឺកូវី​ដ​១៩ 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ក្រសួងទេសចរណ៍ប្រាប់ទៅមន្ត្រីក្រោមឱវាទនៅគ្រប់រាជធានីខេត្តពិនិត្យលទ្ធភាពរៀបចំ​​សណ្ឋា​​គារ​ឬផ្ទះសំណាក់ដែលបិទ និងផ្អែកអាជីវកម្មធ្វើជាកន្លែងសម្រប់ព្យា​បាលអ្នក​​ជម្ងឺកូវី​ដ​១៩ ខណៈក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លង​​ជម្ងឺនេះមានការកើន​​ឡើងជារៀង​​រាល់​​​ថ្ងៃ។

ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តាមរយៈសេចក្តីជូនដំណឹងបានណែ នាំដល់លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត សហការជិតស្និទជាមួយ​​រដ្ឋបាល​​រាជ​​ធានីខេត្ត មន្ទីរសុខាភិបាលរាជធានីខេត្ត មន្ទីរអង្គ​​ភាព​ពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម​​សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីពិនិត្យលទ្ធភាព​​ក្នុងការៀបចំ​​សណ្ឋា​​គារ​ឬផ្ទះ​សំណាក់ដែលបិទ និង​ផ្អែក​​អាជីវកម្មធ្វើជាមន្ទីរពេទ្យ​​សម្រប់ព្យា​បាលអ្នក​​ជម្ងឺកូវី​ដ​១៩។

ឯកឧត្តម ថោង ខុនបញ្ជាក់ថា ការណែនាំនេះ គឺជាការអនុវត្តតាម​​បទបញ្ជារបស់​​សម្តេច​​អគ្គម​ហា​​​​សេនាបតីតេជោ ហ៊ុនសែន នាយកដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្តីពី​ការ​​ត្រៀម​​បំរុងទីកន្លែងសម្រាប់ព្យបាលអ្នកជំងឺកូវីដ១៩នេះ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានសម្រេចយកសណ្ឋាគារមួយនៅរាជធា​នី​ភ្នំពេញ និង​មួយ​​ទៀត​​នៅខេត្ត​ព្រះសីហនុ​​ចដើម្បី​​ដាក់​ត្រៀមបំរុង​ធ្វើជាកន្លែង​ព្យាបាល់​អ្នកជម្ងឺកូវីដ១៩​​នេះ​​។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ ក្រសួងសុខា​​ភិបាលបាន​​ប្រកាសរកឃើញ​អ្នកឆ្លងវីរុសកូវីដ១៩នេះ ចំនួន៩១នាក់ហើយ ក្នុងនោះព្យាបាលជា​សះ​​ស្បើយ​​​​វិញ​ចំនួន៦នាក់។ ជាមួយគ្នានោះសុខាភិបាលកំពុងបន្តធ្វើតេសពិនិត្យសុខភាពអ្នក​​ដែល​ជាប់ពាក់ព័ន្ធ និងធ្លាប់មានប្រវត្តិប៉ះពាល់អ្នកជម្ងឺកូវីដ១៩នេះ ដើម្បីយកពួក​​គេមកព្យា​​បាល និងកុំអោយឆ្លងរាល​​ដាលបន្តទៀត៕