ប្រមុខរាជរដ្ឋាភិបាលចាត់ទុកការថា ការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ខុសពី ការធ្វើសង្គ្រាមដែលគេបានដឹងខ្លះពីទីតាំងសត្រូវ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 25,03,2020
MC៖ ប្រមុខរាជរដ្ឋាភិបាលចាត់ទុកការថា ការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ ខុសពី ការធ្វើសង្គ្រាម ដែលយើងមិនបានដឹងខ្លះពីទីតាំងសត្រូវ នៅទីណានោះឡើយ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19) នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនាឆ្នាំ២០២០ សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សមរភូមិសុខភាពសាធារណៈ ខុសគ្នាឆ្ងាយ ពីសមរភូមិយោធា ពីព្រោះសមរភូមិ សុខភាពសាធារណៈ មិនអាចមើលសត្រូវបែបណា នៅទីណានោះទេ ប៉ុន្តែសមរភូមិយោធា យើងអាចដឹងទីតាំងសត្រូវ ឈរជើង បានដែលនេះសបង្ហាញឲ្យឃើញ ពីការលះបង់ខ្ពស់របស់់ក្រុមគ្រូពេទ្យរបស់យើង ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចថ្លែងអំណរគុណ នូវការប្ដេជ្ញាចិត្តរបស់ព្រោះក្មួយៗ ដែលជាក្រុមគ្រូពេទ្យ ក៏ដូចជានិស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជាមួយសត្រូវឥតស្រមោលគឺវីរកូវីដ១៩។
សំឡេង «ការសម្រេចចិត្តរបស់ក្មួយៗ ដែលធ្វើឲ្យមាតាបិតាខ្លះមិនអនុញ្ញាតឱ្យក្មួយៗចូលរួមក្នុងសមរភូមិនេះទេ ក៏ប៉ុន្តែក្មួយៗបានប្ដេជ្ញាចិត្តដើម្បីចូលរួមក្នុងយុទ្ធនាការមួយដែលមិនដឹងថាសត្រូវនៅទីណាពិតប្រាកដ ហើយសមរភូមិសុខភាពសាធារណៈនេះ ខុសគ្នាឆ្ងាយពីសមរភូមិយោធា ដោយសមរភូមិយោធាយើងអាចដឹងថាសត្រូវនៅទីណា កាំភ្លើងធំនៅទីណា ដឹងថាមីនមាននៅកន្លែងណា ដែលយើងអាចដឹកបាន ក៏ប៉ុន្តែកូវី១៩នេះឬហៅថាជំងឺឆ្លងនេះ គ្មានរូបភាពពិតប្រាកដនោះទេ ដោយយើងមើលមិនឃើញទេ ហើយមិនដឹងថាវានៅទីណាពិតប្រាកដ ដូច្នេះអ្វីដែលជាការលះបង់របស់ក្មួយនៅពេលនេះ គឺវាមានតម្លៃធំធេងមហាសាលដែលមិនអាចកាត់ថ្លៃបានទេ។
ខ្ញុំអគុណចំពោះមាតាបិតាអាណាព្យាបាលដែលបានអនុញ្ញាតឱ្យក្មួយៗ ហើយជាពិសេសដែលក្មួយបានប្ដេជ្ញាចិត្ត ដែលនេះយើងអាចវាស់ស្ទង់បានថា អនាគតរបស់ៗក្មួយ គឺពិតជាឆ្លុះបញ្ជាំងឲ្យឃើញអំពីការតម្រង់ឆ្ពោះទៅរកអនាគត នៃការបម្រើប្រជាជនពិតប្រាក ចាត់ទុកថាជាមរតកដែលមានតម្លៃ ដែលថ្ងៃក្រោយគឺស្ថាប័នពាក់ព័ន្ធជាមួយនឹងបញ្ហានេះ យកចិត្តទុកដាក់លើកបណ្ដុះបណ្ដាលគាំទ្រ ឲ្យនិស្សិតដំបូលដែលចូលរួមប្រតិបត្តិការនេះ ហើយនិស្សិតជាបន្តបន្ទាប់ទៀតគឺយើងគិតតាមលំដាប់អាទិភាពប៉ុន្តែ ថ្ងៃ នេះយើងសម្រេចជ្រើសរើសត្រូវតែ៤២២នាក់សិនតែប៉ុណ្ណោះ ហើយយើងនៅមានចំនួនច្រើនទៀតដែលបានដាក់ពាក្យជាបន្តបន្ទាប់ ក៏ប៉ុន្តែយើងមិនអាចរង់ចាំ ហើយយើងក៏ទុកក្នុងបញ្ជីត្រៀមបម្រុងសម្រាប់ពេលក្រោយទៀត៕»