សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ ៤២២នាក់ មុនចេញប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩

វិទ្យុជាតិកម្ពុុជា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិ បាល ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ (COVID-19) ។
ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំ បូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសប្រមាណ១៩៥នៅលើពិភពលោក ដែលបានរងការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលមកដល់ត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានរាជធានី-ខេត្ត ចំនួន១៣ របស់ប្រទេសកម្ពុជា បានរងការរាតត្បាតដោយជំងឺកូវីដ១៩ ហើយមនុស្សសរុប៩១នាក់ ស្រី២៤នាក់ ប្រុស៦៧នាក់ បានឆ្លងមេរោគនេះ។ អ្នកឆ្លងនេះរួមមាន៖ ជន ជាតិចិន ១នាក់, អង់គ្លេស ៥នាក់, អាមេរិកាំង ២នាក់ កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, បារាំង ៣៤នាក់ មានទារកអាយុ៤ខែ១នាក់, ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់។ ក្នុងចំ ណោមអ្នកឆ្លង ៩១នាក់នេះ បានព្យាបាលឱ្យជា សះស្បើយចំនួន៦នាក់ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេស ព្រមទាំងជនជាតិខ្មែរ ៤នាក់។
មកដល់ពេលបច្ចុប្បន្ន កម្ពុជាបាននឹងកំពុងធ្វើ សកម្មភាព ព្រមទាំងដាក់ចេញវិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដា លជំងឺកូវីដ១៩នេះ។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកមានជំនាញវិជ្ជាជីវៈពេទ្យ ក៏ដូច ជាសិស្ស និស្សិត ដែលកំពុងសិក្សាផ្នែកវេជ្ជសា ស្ត្រចេញជួយជាកម្លាំងប្រយុទ្ធនឹងជំងឺកូវីដ១៩ នេះ ។ក្រោយការអំពាវនាវនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលមា នឯកឧត្តមហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ពេជ ចន្ទមុន្នី ជាអនុប្រ ធានក្រុមប្រឹក្សាភិបាលនោះ ក៏បានចេញមកអំ ពាវនាវបន្តផងដែរ។
តាមរយៈការអំពាវនាវនេះ មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិ ក្សានិងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសក ម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។
ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះ បណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ៕