សង្ខេបព័ត៌មានអន្តរជាតិសម្រាប់ល្ងាចថ្ងៃទី ២៤.០៣.២០

វិទ្យុជាតិកម្ពុុជាា៖

១. អាមេរិក៖ អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃអង្គារនេះថាសហរដ្ឋអាមេរិកអាចក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូវីដ១៩។
ប្រភព រ៉យតឺរ

២.អាល្លឺម៉ង់៖  មន្ត្រីគយអាល្លឺម៉ង់កំពុងព្យាយាមតាមដានរកម៉ាសមុខចំនួន ៦ លានដែលបានបាត់នៅឯអាកាសយានដ្ឋានមួយក្នុងប្រទេសកេនយ៉ា។
ប្រភព រ៉យតឺរ

៣៖មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ ជាលើកដំបូងលើបុរសពីរនាក់ថ្មីៗនេះដែលម្នាក់បានធ្វើដំណើរទៅសហរដ្ឋអាមេរិកនិងម្នាក់ទៀតទៅចក្រភពអង់គ្លេស។
ប្រភព រ៉យតឺរ

៤. ទិន្នន័យចរាចរណ៍ផ្លូវអាកាសរបស់អឺរ៉ុបកាលពីថ្ងៃអង្គារបានបង្ហាញពីការខាតប៉ង់យ៉ាងខ្លាំងចំពោះផ្នែកអាកាសចរណ៍ដោយសារវីរុសកូវីដ១៩បានរីករាលដាលពាសពេញពិភពលោក។
ប្រភព រ៉យតឺរ

៥. នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថាចក្រភពអង់គ្លេសនឹងបញ្ឈប់រាល់ពិធីមង្គលការនិងការជួបជុំធំព្រមទាំងបិទហាងទំនិញនិងសួនកុមារដើម្បីឱ្យពលរដ្ឋស្ថិតនៅក្នុងផ្ទះ។
ប្រភព រ៉យតឺរ

                                                                     អត្ថបទ ឆាយ វីកាល