រដ្ឋាភិបាលថៃដាក់ប្រទេសក្នុងស្ថានភាពអាសន្នមួយខែចាប់ពីថ្ងៃទី ២៦ ខែមី នា ត ទៅ

វិទ្យុជាតិកម្ពុជា៖ លោក ភួុង ឈុនលាង

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបានប្រកាសថា នឹងដាក់ប្រទេសថៃក្នុងស្ថានភាពអាសន្នរយៈពេលមួយខែចាប់ពីថ្ងៃទី ២៦ ខែមីនាតទៅ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃនឹងជំងឺ COVID-19 ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃ អង្គារ ទី ២៤ ខែ មីនា ឆ្នាំ ២០២០។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងត្រូវអនុវត្តនៅថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែមីនា សប្តាហ៍នេះ ហើយច្បាប់នេះគឺជាការផ្តល់សិទិ្ធអំណាចបន្ថែមទៀតដល់នាយករដ្ឋមន្រ្តីក្នុងការចាត់ចែងវិធានការបន្ថែមទៀតដើម្បីទប់ទល់នឹងវីរុស COVID-19 រួមមានទាំងការផ្តល់សិទ្ធិអំណាចបន្ថែមដល់មន្ត្រីនិងអនុញ្ញាតឱ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យដើម្បីកាត់បន្ថយចលនាប្រជាជនជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ៨២៧ ករណីនិងអ្នកស្លាប់ ០៤ នាក់៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters