រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺ ចំនួន២រូបបានជាសះស្បើយពីជំងឺ Covid-19

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 24,03,2020
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី 24ខែមីនា ឆ្នាំ 2020នេះ មានអ្នកជំងឺចំនួន២ រូបបានជាសះស្បើយពីជំងឺ Covid-19 ក្នុងចំណោមអ្នកជំងឺចំនួន៤រូប ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានយកវត្ថុសំណាកវិភាគរបស់អ្នកផ្ទុកមេរោគCovid-19 ចំនួន៤រូប នៅខេត្តត្បូងឃ្មុំ យកទៅធ្វើការពិនិត្យនៅវិទ្យាស្ថានបាស្ទ័រកម្ពុជា ជាលទ្ធផលឃើញថា មានអ្នកជំងឺចំនួន២រូប ទទួលបានលទ្ធផលអវិជ្ជមាន (មិនមានផ្ទុកមេរោគCovid-19 គឺបានជាសះស្បើយ) ដែលបានធ្វើតេស្តចំនួន ២លើក ។
បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញបានអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ ៕