សម្តេចក្រឡាហោស ខេង បញ្ជាឱ្យអាជ្ញាធរចុះផ្សព្វផ្សាយអប់រំប្រឆាំងជំងឺកូវីដ-១៩នៅតាមភូមិឃុំ ទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖ សម្តេចក្រឡាហោមស ខេង បានបញ្ជាឱ្យអាជ្ញាធរចុះផ្សព្វផ្សាយអប់រំប្រឆាំងជំងឺកូវីដ-១៩នៅតាមភូមិ ឃុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំឧបករណ៍ និងមធ្យោបាយចុះផ្សព្វផ្សាយសារអប់រំ ប្រជាពលរដ្ឋនៅគ្រប់ភូមិឃុំទំាងអស់ ឱ្យបានជាប់ជាប្រចាំអំពីការពារខ្លួនជំងឺកូវីដ-១៩ ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការចុះផ្សព្វផ្សាយសារអប់រំ ប្រជាពលរដ្ឋនៅគ្រប់ភូមិឃុំទំាងអស់ ដើម្បីក្រើនរំលឹកប្រជាពលរដ្ឋបន្ដការរក្សាអនាម័យខ្លួនប្រាណអោយបានជាប់ជាប្រចាំ លាងដៃជាមួយទឹកអាលកុល ឬសាប៊ូ ផ្អាកកម្មវិធីជួបជុំគ្នាដែលមានគ្នាច្រើន និងហាមប៉ះពាល់អ្នកដែលសង្ស័យ និងមានប្រវត្តិមកពីក្រៅប្រទេសជាដាច់ខាត។សម្លេង«
ជាមួយគ្នានេះ សម្ដេចក្រឡាហោមបញ្ជាឱ្យអាជ្ញាធរត្រូវតាមដាន និងរៀបចំដាក់ពលករចំណាកស្រុក ឱ្យ នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅតាមសហគមន៍។
លោក ឃឹម ប៉ោទៀង មេឃុំពង្រស្រុកកោះសូទិនខេត្តកំពង់ចាម បានឱ្យដឹងថា អាជ្ញាធរឃុំបានកំពុងខិតខំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលទើបអញ្ជើញមកពីក្រៅប្រទេស ត្រូវនៅម្នាក់ឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីបង្ការការពារកុំឲ្យឆ្លងជំងឺ covid19។
លោកមេឃុំពង្របានបន្តថា វិធានការផ្សព្វផ្សាយនេះបានធ្វើឡើងតាមរយៈការចាក់ឧគ្ឃោសនសព្ទតាមម៉ូតូនៅគ្រប់ភូមិទំាងអស់ បន្ទាប់ពីទទួលបានការណែនាំពីថ្នាក់ដឹកនាំខេត្តលើជាពិសេសមន្ទីរសុខាភិបាល ដើម្បីអប់រំប្រជាពលរដ្ឋនៅតាមភូមិឃុំត្រូវចេះអនាម័យសុខភាពរស់នៅស្អាតហូបស្អាត និងត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឲ្យបានញឹកញ៉ាប់ជាប្រចាំ។
មួយវិញទៀតអាជ្ញាធរបានផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទនៅទីវត្តអារាម និងតាមផ្លូវសាធារណៈដល់ប្រជាពលរដ្ឋបានដឹងអំពីវិធីការពារខ្លួន ដើម្បីបង្ការទប់ស្តាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ។(សំឡេង)បាទតាំងពីថ្ងៃសៅរ៍មកដល់ម្សិលមិញល្ងាចគឺមេក្រូចចាក់នៅគ្រប់ភូមិទាំងអស់នៅសាលាឃុំក៏ចាក់ហើយនិងនៅវត្តអារាមពង្រក៏ចាក់មេក្រូនិងហើយសាលាឆទានព្រែករំដេងកើតក៏ចាក់នៅសាលាឆទានកំពុងឪជ្រឹងក៏ចាក់ដើម្បីបញ្ជ្រៀបព័ត៌មាននេះឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីអនាម័យសុខភាពនេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកដែលឆ្លងវីរុសកូរ៉ូណាមានចំនួន៨៧នាក់ហើយ៕