ចំនួនអ្នកឆ្លងជំងឺCOVID-19ទូទាំងកោះតៃវ៉ាន់កើនឡើងដល់ ២១៥នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
រដ្ឋាភិបាលកោះតៃវ៉ាន់បានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ២០ ករណីបន្ថែមទៀត នាំឲ្យចំនួនអ្នកផ្ទុកសរុបទូទាំងកោះតៃវ៉ាន់កើនឡើងដល់ ២១៥ នាក់។នេះបើតាមការចេញផ្សាររបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ ទី ២៤ ខែ មីនា ឆ្នាំ ២០២០។
យោងតាមសេចក្តីថ្លែងការរបស់រដ្ឋាភិបាលក្រុងតៃប៉ិបានបញ្ជាក់ថា ករណីឆ្លងថ្មីខាងលើគឺជាការឆ្លងជំងឺមានប្រភពពីក្រៅ ដោយអ្នកទាំងនោះបានវិលត្រលប់ចូលមកតៃវ៉ាន់បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសនានាដែលមានការរីករាលដាលនៃជំងឺរាតត្បាតជាសកលនេះ រួមមានចក្រភពអង់គ្លេស អៀរឡង់ ទួកគី និងឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 កោះតៃវ៉ាន់ បានអនុម័តច្បាប់មួយដើម្បីផាកពិន័យលើជនណា ដែលបានបំពានលើបទបញ្ជាស្តីអំពីការដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង ដោយជននោះនឹងត្រូវប្រឈមការផាកពិន័យជាទឹកប្រាក់ចំនួន២លានដុល្លាតៃវ៉ាន់ (៦៦ ,០០០ដុល្លារអាមេរិក) ឬជាប់ពន្ធនាគារពីរឆ្នាំ៕
ប្រភព ៖សារព័ត៌មាន Channel News Asia