មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងអំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាវត្ថុបុរាណ

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿន ស្ទឹងត្រែង

MC៖មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងអំពាវនាវប្រជាពលរដ្ឋជួយថែរក្សាវត្ថុបុរាណ​ដែលមាននៅសេសសល់ ដើឱ្យម្បីទុកខ្មែរជំនាន់ក្រោយបានដឹង និងស្គាល់ពីវត្ថុដ៏​​មាន​​តម្លៃ​​​​​របស់​ដូនតាខ្មែរពីសម័យ។

ក្នុងឱកាសចុះពិនិត្យតំបន់ប្រាសាទបុរាណនៅខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៣មីនា     លោកសោមថុនប្រធានការិយាល័យបេតិកភ័ណ្ឌនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈស្ទឹងត្រែង បានបញ្ជាក់ថា៖  បំណែកផ្សេងៗដែលនៅសេសសល់ពីប្រសាទមួយចំនួនត្រូវបានបាក់បែក   ខ្លះមាន​ការជីកក៍​កាយធ្វើឱ្យបាត់រូបរាង   បណ្តាលមកពីកត្តាមនុស្សជំនាន់ក្រោយ  និងកត្តាធម្ម​​​​ជាតិមួយចំនួន  ដូចនេះបើបងប្អូនប្រជាពលរដ្ឋដែល​​រើសបានសូមរក្សា​​ទុកឱ្យបាន​​ត្រឹមត្រូវនិងរាយការណ៍មកមន្ត្រីមន្ទីរវប្បធ៌មដើម្បីយើងនាំយកមកទុកដាក់ឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីខ្មែរយើងពីបុរាណមក។

លោកអះអាងថា៖ នៅលើផ្ទាំងសិលាប្រសាទមួយចំនួន   មានអក្សរចារឹកប​​ញ្ជាក់ពី​ការស្ថាបនានៅក្នុងសម័យចេនឡា ក្នុងចន្លោះសតវត្សទី៦មកដល់ទី៨ក្រោយសម័យអង្គភ្នំ  ដូចជានៅ​(ស្រុកថាឡាបរិវ៉ាត់បានសន្សល់ទុកនៅភ័ស្តុតាងបង្ហាញថាជាទីក្រុងសម័យចេនឡា ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ ) ។

លោកបន្តថា៖ ឆ្លងតាមការផ្ទៀងផ្ទាត់បានបង្ហាញឱ្យឃើញថា​គ្រប់ប្រសាទដែលមាននៅ​​ខេត្តស្ទឹងត្រែងពិតជាសម្បត្តិមរតកនៅសល់ពីការស្ថាបនាឡើងរបស់ខ្មែរយើងកាលសម័យដើម។

 

លោកស្រីម៉ាចមានរស់នៅភូមិឬទ្ធីសែនជ័យស្រុកបុរីអូរស្វាយបានទទួលស្គាល់ថា៖សម្បត្តិបុរាណដែលខ្មែរយើងបានកសាងឡើងពិតជាមានអាយុកាលច្រើនពាន់ឆ្នាំមកមែនព្រោះគ្មានចាសទុំណាចេះចាំ  និយាយរៀបរាប់បានច្បាស់នោះទេ  គ្រាន់តែដឹង លឺ តៗគ្នាមកតែប៉ុណ្ណោះ។

លោកស្រីថា៖ដូចជាប្រសាទបាចុងនៅភូមិបាចុងសង្កាត់ក្រុងស្ទឹងត្រែង នេះរងនូ​វការ​​បាក់​​​បែកពី កត្តាធម្មជាតិព្រោះប្រសាទនេះនៅជាប់មាត់ទន្លេមេគង្គ ទឹកហូរច្រោះបា​​កដីបន្តិច​ម្តងៗនិងអាចធ្វើឱ្យបាត់បង់ទាំងស្រុង នៅពេលដ៍ខ្លីខាងមុខ។

លោកស្រីគាំទ្រចំពើការបំផុសស្មារតីឱ្យប្រជាពលរដ្ឋយើងជួយថែរក្សារសម្បត្តិបុរាណនេះព្រោះធ្វីៗដែលចាស់ទំជំនាន់ដើមបានកសាងទុកឱ្យមកហើយកូនចៅក៍មិនចង់ឱ្យមានការបាត់បង់ដែរ។

សូមបញ្ជាក់ថា៖តាមការផ្ទៀងផ្ទាត់នេះខេត្តស្ទឹងត្រែងជាខេត្ត   មួយមានវ័យចំណាស់​​ព្រោះនៅតាមបណ្តាស្រុកនិមួយៗសុទ្ធតែមានទីទួលប្រាសាទជាភ័ស្តុតាង  ដូចជាស្រុក​​ថាឡាប​រិវ៉ាត់​​មានប្រាសាទព្រះគោ-ស្រុកសៀមប៉ាងមានប្រាសាទទួលអ្នកតា-ស្រុកសៀម​​បូកមានប្រសាទទួលកំណប់-ស្រុកសេសានមានប្រាសាទបាដើម- និងក្រុងស្ទឹង​​ត្រែងមានប្រាសាទបាចុង  និងស្រុកបុរីអូរស្វាយសែនជ័យក៍មានប្រសាទបុរាណដែរ៕