ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្រូវឲ្យធ្វើបច្ចុប្បន្នភាពលេខទូរសព្ទទំនាក់ទំនងចំពោះកម្មករនិយោជិក

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា២៤.០៣.២០៖

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតម្រូវឲ្យធ្វើបច្ចុប្បន្នភាពលេខទូរសព្ទទំនាក់ទំនងកម្មករនិយោជិត ដើម្បីធានាដល់ការផ្ដល់ព័ត៌មានចាំបាច់នានាជូនបងប្អូនកម្មករនិយោជិត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានកំណត់អោយបងប្អូនកម្មករនិយោជិតត្រូវផ្ដល់លេខទូរស័ព្ទដែលអាចទំនាក់ទំនងបានចំនួន ១ខ្សែទៅអ្នកទទួលបន្ទុករដ្ឋបាលក្រុមហ៊ុនរោងចក្រសហគ្រាសនិងសណ្ឋាគារដែលខ្លួនកំពុងធ្វើការដោយសរសេរឱ្យបានច្បាស់និងត្រឹមត្រូវដើម្បីឱ្យអ្នកទទួលបន្ទុករដ្ឋបាលធ្វើបច្ចុប្បន្នភាពតារាងបញ្ជីឈ្មោះនិងប្រគល់អធិកាការងារមុនថ្ងៃទី ២៦ខែមិនាឆ្នាំ ២០២០ នេះ ត្រូវរក្សាលេខទូរស័ព្ទដែលបានផ្ដល់ឱ្យអ្នកទទួលបន្ទុករដ្ឋបាលនេះជាដាច់ខាតក្នុងអំឡុងខែមីនា ខែមេសានិងខែឧសភាឆ្នាំ ២០២០នេះ។ក្រោយខែឧសភា ប្រសិនជាមានការផ្លាស់ប្ដូរលេខទូរសព្ទត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកទទួលបន្ទុករដ្ឋបាលជាបន្ទាន់។សមីជនត្រូវទទួលខុសត្រូវខ្លួនឯងក្នុងការខាតបង់ផលប្រយោជន៍ផ្សេងដែលបណ្ដាលមកពីការខកខានប្ដូរលេខទូរសព្ទជូនទៅដល់អ្នករដ្ឋបាលមុនថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០នេះ។ចំពោះម្ចាស់ឬនាយកប្រធានរដ្ឋបាលរបស់ក្រុមហ៊ុនរោងចក្រសហគ្រាសនិងសហគ្រិននិងសណ្ឋាគារត្រូវចាត់អោយទទួលបន្ទុករដ្ឋបាលនិងគណនេយ្យរបស់ខ្លួនធ្វើបច្ចុប្បន្នភាពលេខទូរសព្ទទំនាក់ទំនងរបស់កម្មករនិយោជិតនៅក្នុងក្រុមហ៊ុនរោងចក្រសហគ្រាសនិងសណ្ឋាគាររបស់ខ្លួន។ត្រូវធ្វើបញ្ជីឈ្មោះកម្មករនិយោជិតដោយឈរលើទំរង់ឯកសារស្វ័យប្រកាសប្រចាំខែរបស់ ប. ស .ស .ដោយបន្ថែមក្រឡោនលេខទូរសព្ទរបស់កម្មករនិយោជិតម្នាក់តាមគំរូដូចមានជូនភ្ជាប់ជាមួយ។ត្រូវផ្ញើបញ្ជីឈ្មោះជាExcel FileមកEmail info@nea.gov.khនិងត្រូវផ្ញើច្បាប់ដើមដែលមានវាយត្រានៅគ្រប់ទំព័រមកនាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឬមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តសម្រាប់សហគ្រាសដែលស្ថិតនៅក្នុង រាជធានីខេត្តចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៦ខែមិនាឆ្នាំ ២០២០ជាកំហិត។ម្ចាស់ឬនាយកក្រុមហ៊ុនរោងចក្រសហគ្រាសនិងសណ្ឋាគារទាំងឡាយណាដែលខកខានក្នុងការចាត់ចែងការធ្វើបច្ចុប្បន្នភាពលេខទូរសព្ទ របស់កម្មករនិយោជិតត្រូវទទួលការពិន័យទៅតាមច្បាប់ស្ដីពីការងារដែលអធិកាការងារនឹងត្រូវទទួលទោសទណ្ឌផ្សេងទៀតតាមច្បាប់ជាធរមាន។