ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អំពាវនាវដល់សិស្ស-និស្សិតទាំងអស់ ចូលរួមអនុវត្តតាមវិធានការការពារខ្លួន ដើម្បីបង្ការពីជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៤ ០៣ ២០២០ ៖

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អំពាវនាវដល់សិស្ស-និស្សិតទាំងអស់ ចូលរួមអនុវត្តតាមវិធានការណែនាំរបស់រដ្ឋនីមួយៗដែលខ្លួនកំពុងរស់នៅ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារនៃការរីករាលដាលេជំងឺកូវីដ១៩។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក សូមអំពាវនាវដល់សិស្ស-និស្សិត កម្ពុជាទាំងអស់ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកហើយដែលមានបំណងបន្តការស្នាក់នៅរបស់ខ្លួននៅសហរដ្ឋអាមេរិក ឬដោយថាហេតុណាមួយមិនអាចធ្វើដំណើរត្រឡប់ទៅមាតុភូមិមាតុប្រទេសវិញបាន ត្រូវចូលរួមអនុវត្តតាមវិធានការណែនាំរបស់រដ្ឋនីមួយៗដែលខ្លួនកំពុងរស់នៅ ឲ្យបានខ្ជាប់ខ្ជួនដូចជា៖ បន្តស្នាក់នៅកន្លែងដែលខ្លួនកំពុងស្ថិតនៅ ហើយជានិច្ចកាលត្រូវមានការប្រុងប្រយ័ត្នខ្លាំង ការពារខ្លួនឲ្យបានហ្មត់ចត់ ចំពោះមុខគ្រោះថ្នាក់នៃការរីករាលដាលរបស់កូវីដ១៩។ ត្រូវខិតខំជៀសវាងការជួបជុំគ្នានឹងការចេញទៅខាងក្រៅ។ តាមដាននិងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាគោលការណ៍ណែនាំទាំងឡាយអំពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ របស់រដ្ឋរៀងរៀងខ្លួន។ ក្នុងករណីមិនស្រួលខ្លួនហើយសង្ស័យថាមានឆ្លងជម្ងឺ សូមទាក់ទងទៅអ្នកផ្តល់សេវាសុខភាព ឬមន្ទីរពេទ្យដើម្បីទទួលបានការណែនាំហើយផ្ដល់ព័ត៌មានមកស្ថានទូត។ បន្តតាមដានឲ្យបានជាប់ជានិច្ចនូវសេចក្ដីដំណឹង ឬសេចក្ដីប្រកាសព័ត៌មាន និងការណែនាំផ្សេងៗដែលចេញដោយរាជរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធកម្ពុជាក៏ដូចជារបស់ស្ថានទូតតាមទំព័រហ្វេសប៊ុកឈ្មោះ The Royal Embassy of Cambodia to the united states ឬWebsite Embassy ofcambodia.org.។
ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ័ ២០២ ៧២៦ ៧៧៤២ និង ២០២ ៩៩៧ ៧០៣១ ឬតាមរយៈអ៊ីម៉ែ៖ consular.camemb.usa@gmail.com.