អាជ្ញាធរឃុំពង្រស្រុកកោះសូទិនប្រើឧគ្ឃោសនសព្ទផ្សព្វផ្សាយនៅតាមភូមិពីវិធាការការពារជម្ងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ វ៉ែន សុវុទ្ធី ៖

អាជ្ញាធរឃុំពង្រស្រុកកោះសូទិនប្រើឧគ្ឃោសនសព្ទនៅតាមភូមិពីវិធាការការពារជម្ងឺកូវីដ និងស្នើឲ្យអ្នកដែលបានវិលត្រឡបមកពីក្រៅប្រទេសទៅពិនិត្យសុខភាព និងនៅដាច់ដោយ ឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅតាមសហ គមន៍។
លោក ឃឹម ប៉ោទៀង មេឃុំពង្រស្រុកកោះសូទិនខេត្តកំពង់ចាមបានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុជាតិកម្ពុជាអោយដឹងថា អាជ្ញាធរឃុំបានកំពុងខិតខំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលទើបអញ្ជើញមកពីក្រៅប្រទេស ត្រូវនៅម្នាក់ឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីបង្ការការពារកុំឲ្យឆ្លងជំងឺ covid19។
លោកមេឃុំពង្របានបន្តថា វិធានការផ្សព្វផ្សាយនេះបានធ្វើឡើងតាមរយៈការចាក់ឧគ្ឃោសនសព្ទតាមម៉ូតូនៅគ្រប់ភូមិទំាងអស់ បន្ទាប់ពីទទួលបានការណែនាំពីថ្នាក់ដឹកនាំខេត្តលើជាពិសេសមន្ទីរសុខាភិបាលដើម្បីអប់រំប្រជាពលរដ្ឋនៅតាមភូមិឃុំត្រូវចេះអនាម័យសុខភាពរស់នៅស្អាតហូបស្អាត និងត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឲ្យបានញឹកញ៉ាប់ជាប្រចាំ។ មួយវិញទៀតអាជ្ញាធរបានផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទនៅទីវត្តអារាមនិងតាមផ្លូវសាធារណៈដល់ប្រជាពលរដ្ឋបានដឹងអំពីវិធីការពារខ្លួន ដើម្បីបង្ការទប់ស្តាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ។
បាទតាំងពីថ្ងៃសៅរ៍មកដល់ម្សិលមិញល្ងាចគឺមេក្រូចចាក់នៅគ្រប់ភូមិទាំងអស់នៅសាលាឃុំក៏ចាក់ហើយនិងនៅវត្តអារាមពង្រក៏ចាក់មេក្រូនិងហើយសាលាឆទានព្រែករំដេងកើតក៏ចាក់នៅសាលាឆទានកំពុងឪជ្រឹងក៏ចាក់ដើម្បីបញ្ជ្រៀបព័ត៌មាននេះឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីអនាម័យសុខភាពនេះ។
លោកមេឃុំបានបន្ថែម ចំពោះបងប្អូនប្រជាពលរដ្ឋនៅពេលមានរោគសញ្ញាណាមួយកើតឡើង ត្រូវទូរស័ព្ទជាបន្ទាន់ទៅកាន់លេង ១១៥ ដើម្បីពិគ្រោះយោលបល់ជាមួយមន្រ្តីសុខាភិបាល ពិសេសនៅពេលមិនស្រួលខ្លួនត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពនៅជិតជាបន្ទាន់ ដើម្បីតាមដានស្ថានភាពជំងឺនេះកុំឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍។
សូមបញ្ជាក់ថា បើតាមមប្រសាសន៍របស់លោកមេឃុំពង្របានបញ្ជាក់ថា សម្រាប់ប្រជាជននៅឃុំពង្រដែលធ្វើចំណាក់ស្រុកទៅក្រៅប្រទេសមានចំនួនជាង៤០០នាក់ ៕