អាជ្ញាធរ​ភ្នំពេញ​សម្រេចផ្អាកការរៀបចំ សង្ក្រាន្ត វត្តភ្នំ ដើម្បីទប់ស្កាត់ការរីករាលដាល វីរុស កូវីដ-១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល និងការចម្លងមេរោគកូវីដ១៩ (Covid-19) នៅក្នុងឱកាសជួបជុំគ្នាកម្សាន្តសប្បាយនាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាក ការរៀបចំសង្ក្រាន្តវត្តភ្នំដោយស្នើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំរក្សាអនាម័យ អោយបានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា