ហ្វីលីពីនរករកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន១៦ករណី និង អ្នកស្លាប់ចំនួន៨នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាងក្រសួងសុខាភិបាលប្រទេសហ្វីលីពីនបានរាយការណ៍នៅថ្ងៃចន្ទនេះថា មានករណីឆ្លងថ្មី COVID-19 ចំនួន ១៦ ករណីបន្ថែមទៀត។នេះបើតាមការចេញផ្សាយរបស់សារព័ត៌ មានChannel News Asia នៅរសៀលថ្ងៃ ទី ២៣ ខែ មីនា ឆ្នាំ ២០២០។

លោកស្រី Maria Rosario Vergeire មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសហ្វីលីពីនបានរកឃើញមានករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១៦ ករណីទៀត នាំឲ្យចំនួនអ្នកផ្ទុកជំងឺរាតត្បាតជាសកលនេះនៅទូទាំងប្រទេសកើនឡើងដល់ ៣៩៦ករណី ខណៈអ្នកដែលបានបាត់បង់ជិវិតកើនឡើងដល់ ៣៣ នាក់។

សូមបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរសភាហ្វីលីពីនបានបើកសម័យប្រជុំពិសេសមួយ តាមអ៊ីនធើណែត លើការផ្តល់អំណាចបន្ទាន់ឲ្យរដ្ឋបាលលោក Duterte មានសមត្ថភាពពេញលេញនិងសិទ្ធគ្រប់គ្រងជាបណ្តោះអាសន្នលើឧបករណ៍ប្រើប្រាស់ឯកជន ដូចជាទូរគមនាគមន៍និងប្រតិបត្តិករដឹកជញ្ជូនឬអាជីវកម្ម ការគ្រប់គ្រងតម្លៃ ការផ្គត់ផ្គង់និងការចែកចាយថាមពលប្រេងឥន្ធនៈនិងទំនិញផ្សេងៗ ជាដើម ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19៕

ប្រភព៖ សារព័ត៌ Channel News Asia