ថៃរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១២២ ករណីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួុង ឈុនលាង


ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ១២២ ករណីបន្ថែមទៀត នាំឲ្យ ចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៧២១ករណី។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ ទី ២៣ ខែមីនា ឆ្នាំ ២០២០។
លោក ថាវីស៊ីន វីសានុយោធិន (Taweesin Wisanuyothin) អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើនេះ មាន ២០នាក់មានការឆ្លងពាក់ព័ន្ធនឹង ករណីឆ្លងមុនៗ ខណៈ ១០នាក់ជាករណីឆ្លងពីខាងក្រៅប្រទេសចូលមកប្រទេសថៃ ចំណែក៩២ នាក់ទៀតជាករណីឆ្លងនៅក្នុងប្រទេស ហើយពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេតអំពីមូលហេតុដែលពួកគេបានឆ្លងជំងឺរាតត្បាតសកលនេះ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះបើគិតទាំងចំនួនអ្នកឆ្លងថ្មីនៃជំងឺ COVID-19ខាងលើនេះ ប្រទេសថៃមានករណីឆ្លងសរុបទូទាំងប្រទេស ៧២១ ករណី ស្លាប់ម្នាក់ និង មានអ្នកជំងឺដែលជាសះស្បើយចំនួន៥២នាក់ខណៈ៦៦៨នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕
ប្រភព៖ សារព័ត៌មាន Channel News Asia