តំបន់ភាគច្រើននៅក្នុងប្រទេសចិនស្ថិតក្នុងហានិភ័យទាបពីជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃអាទិត្យ មន្រ្តីសុខាភិបាលចិនបាននិយាយថា តំបន់ភាគច្រើននៃប្រទេសចិនឥឡូវនេះ ស្ថិតក្នុងហានិភ័យទាបនៃជំងឺកូរ៉ូណាវីរុសថ្មី (COVID-19) ខណៈដែលប្រទេសចិនកំពុងចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការ​ការពារ និងត្រួតពិនិត្យ។

លោក Mi Feng មន្ត្រីគណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា ក្នុងចំណោមករណីថ្មីទាំង ៤៦ករណី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ មានចំនួន ៤៥ករណីជាករណីឆ្លងពីប្រទេសខាងក្រៅ និង ១ករណីជាករណីឆ្លងនៅក្នុងស្រុកពីអ្នកជំងឺដែលឆ្លងពីក្រៅប្រទេសនៅក្នុងខេត្ត Guangdong ភាគខាងជើងប្រទេសចិន។

នៅពេលមុន មានការរាយការណ៍ថា មិនមានការឆ្លងមេរោគ COVID-19 ទេក្នុងរយៈពេល ៣ថ្ងៃ ជាប់ៗគ្នានៅទូទាំងប្រទេសចិន។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ NHC បានឱ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ ទីប្រជុំជននៃទីក្រុង វូហាន បានកត់សម្គាល់ថ្ងៃទីបួន​បន្ទាប់ នៃរបាយការណ៍ដែលគ្មានសញ្ញាណនៃការឆ្លងមេរោគ​នេះ នៅក្នុងស្រុក និងតំបន់ផ្សេងទៀតនៅក្នុងខេត្តហ៊ូបេ ក្រៅពីទីក្រុងវូហាន មិនបានឃើញករណីឆ្លងមេរោគ COVID-19 នេះ សម្រាប់រយៈពេល ១៧ថ្ងៃជាប់ៗគ្នា ៕

(ប្រភព ​Xinhua បកប្រែដោយ លោក យា ចិន្តាខន្តី)