សង្ខេបព័ត៌មានអន្តរជាតិពាក់ព័ន្ធទៅនឹងព័ត៌មានករណីកូវីដ19

វិទ្យុជាកម្ពុុជា៖

1. កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃអាទិត្យនេះថា មានករណីកូវីដថ្មីចំនួន   98 ជាតួលេខបង្ហាញនូវការធ្លាក់ចុះនៃចំនួនឆ្លងក្នុងប្រទេស ។ ការឆ្លង​នៅកូរ៉េខាងត្បូង មានចំនួន 8.897 ករណី ក្នុងនោះមានស្លាប់ចំនួន  104 នាក់ ។
ប្រភព​ ឆានែលញូវអាស៊ី

2.ប្រទេសឥណ្ឌូនេស៊ី

មន្រ្តីសុខាភិបាលឥណ្ឌូនេស៊ី និយាយនៅថ្ងៃអាទិត្យនេះថា មានករណីឆ្លងកូវីដថ្មីចំនួន 64 និងស្លាប់ចំនួន 10 នាក់ ។  ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ ចំនួន 514 ​នាក់ និងស្លាប់ចំនួន 48 នាក់ ។
ប្រភព​ ឆានែលញូវអាស៊ី

3.ប្រទេសថៃ

ថៃបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ​មានករណីឆ្លងកូវីដថ្មីចំនួន 188   ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងប្រទេសថៃ ឡើងដល់ 599 នាក់ ។ មាន ម្នាក់ស្លាប់ ។  មន្រ្តីសុខាភិបាលបាននិយាយថា ការឆ្លងខ្លំាងបំផុត គឺពេល មនុស្សចូលមើលកីឡាប្រដាល់ ។
ប្រភព​ ឆានែលញូវអាស៊ី

4.ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ីបានរាយការណ៍នៅថ្ងៃអាទិត្យនេះ ថា ករណីថ្មី មានចំនួន 123   ធ្វើឲ្យប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងកូវីដ ចំនួន 1.306 ។ នៅថ្ងៃអាទិត្យនេះដែរ  មានមនុស្ស 2 នាក់បានស្លាប់ ធ្វើឲ្យចំនួនស្លាប់ ឡើងដល់ 10 ​នៅក្នុងប្រទេស ។
ប្រភព​ ឆានែលញូវអាស៊ី

5.ប្រទេសអ៊ីតាលី

នៅថ្ងៃអាទិត្យនេះ មានករណីថ្មីចំនួន 5.500  និងស្លាប់ចំនួន 651 នាក់ ។ ចំនួន ​ឆ្លង បានកើនពី 10,4 % ដល់  59,13 % ។
ប្រភព​ ឆានែលញូវអាស៊ី

6.ប្រទេសបារំាង

មន្រ្តីសុខាភិបាលបារំាងបាននិយាយកាលពិថ្ងៃសៅរ៍ថា  មានអ្នកស្លាប់ចំនួន 112 នាក់ ធ្វើឲ្យចំនួនស្លាប់ឡើងដល់ 562  ។ រហូតមកដល់ពេលនេះ បារំាងមានអ្នកឆ្លងកូវីដ ចំនួន 14.459 ​ករណី ។
ប្រភព​ ឆានែលញូវអាស៊ី

7.ប្រទេសអាមេរិក

មកទល់ថ្ងៃអាទិត្យនេះ  អាមេរិកមានអ្នកឆ្លងចំនួន 30.000   នាក់ហើយ ។ មកដល់រសៀលថ្ងៃអាទិត្យនេះ  មានករណIចំនួន 31.289 ហើយ មានស្លាប់ចំនួន 395  នាក់ ។ ក្នុងចំណោម អ្នកឆ្លង មានជិតពាក់កណ្តាល នៅក្នុងរដ្ឋញីវយក គឺមានចំនួន 15.168  ករណី ។
ប្រភព​ ឆានែលញូវអាស៊ី