គ្រូពេទ្យចិនចំនួន៧នាក់នឹងមកដល់កម្ពុជានៅថ្ងៃទី២៣ ខែមីនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩

 

វិទ្យុជាតិកម្ពុជា៖លោកចេមហួត

លោកជំទាវឱ វណ្ណឌីនរដ្ឋលេខាធិកានិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសសាសន៍នៅថ្ងៃទី២២មីនានេះថា ក្រុមគ្រូពេទ្យជំនាញរបស់ចិនដែលមកកម្ពុជានេះមានចំនួន៧នាក់ហើយពួកគេនឹងចូលរួមចែករំលែកបទពិសោធន៍និងបច្ចេកទេសព្យាបាលវីរុសកូវីដ១៩ដល់គ្រូពេទ្យកម្ពុេជា។

សេចក្តីជូនដំណឹងបានអោយដឹងថា:ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីត១៩នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ តាមច្រកវីអាយភី នៅវេលា​ម៉ោង០៨និង៣០ព្រឹក ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។
សូមបញ្ជាក់ថា នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីត១៩កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។
ឯកឧត្ដម​ វ៉ាង​ វិនធាន ឯកអគ្គ​រដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម​ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​កម្ពុជា នឹងមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ៕