ក្រសួងសុខាភិបាលពង្រឹងវិធានការកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩​ ពីបុគ្គលម្នាក់​ ទៅបុគ្គលម្នាក់ទៀត​ ឫទៅក្នុងសហគមន៌

វិទ្យុជាតិកម្ពុុជា៖លោកហុកសុខរិន

ក្រសួងសុខាភិបាលពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងខូវីដ១៩ ដោយសូមអោយប្រជាពលរដ្ឋចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩​ ពីបុគ្គលម្នាក់​ ទៅបុគ្គលម្នាក់ទៀត​ ឫទៅក្នុងសហគមន៍របស់ខ្លួន។
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់​ ផ្តល់ទំនុកចិត្តលេីក្រុមគ្រូពេទ្យ​នៅថ្នាក់ជាតិ​ និងក្រោមជាតិ​ ដែលកំពុងតែសកម្មក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ឫប្រយោល​ និងសូមឲ្យមានការចូលរួមសហការស្ម័គ្រចិត្តបង្ហាញខ្លួន​ ប្រសិនបេីបានដឹងថាលោកអ្នកធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩​ ដេីម្បីពិនិត្យសុខភាពលោកអ្នក​។លោកជំទាវបញ្ជាក់ ប្រសិនបេីអ្នកប៉ះពាល់ផ្ទាល់មិនមានបញ្ហាទេ​ អ្នកប៉ះពាល់ប្រយោលដែលរកឃេីញនឹងចាត់ចែងឲ្យមានការតាមដានបន្ត​ដោយខ្លួនឯងក្នុង​រយ:ពេល ១៤​ថ្ងៃ។ លោកជំទាវបន្តថា អ្វីដែលជាការរកឃេីញមកដល់ពេលនេះគឺ​ មានអ្នកវិជ្ជមាន​វីរុសកូវីដ១៩​ សរុបចំនួន ៥៣នាក់​ (អ្នកជាសះស្បេីយ​ ២នាក់​ អ្នកឆ្លងផ្ទាល់បន្តមានតែ​ ៣ករណី​ (បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប​ និង ស្ត្រីជាភរិយា​ ២នាក់)​ ប៉ុណ្ណោះ។ មិនទាន់មានការចម្លង​ ឫរាតត្បាតក្នុងសហគមន៌នៅឡេីយ។

លោកជំទាវបន្តថា នេះ​ ជាចំណុចដែលបងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់​ កុំឲ្យមានការចម្លងទៅក្នុងសហគមន៍ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់។ ដូច្នេះ​ ខ្ញុំសូមអំពាវនាវហេីយអំពាវនាវទៀត​ ខ្ញដល់បងប្អូនជនរួមជាតិយេីងទាំងអស់​ សូមលោកអ្នកមេត្តាយល់លេីចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ​ ហេីយសូមកុំឲ្យមានការរេីសអេីងឲ្យសោះ​ មិនមានអ្នកណាម្នាក់ចង់ឈឺ​ ឫចង់នាំជំងឺមកនោះឡេីយ​។ តែអ្វីដែលសំខាន់​នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាន​នូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩​ ទៅបុគ្គលផ្សេងទៀត​ ជាពិសេសអ្នកដែលនៅជិតស្និទ្ធ​ ឫក្រុមគ្រួសារ​ មិត្តភ័ក្រ្តគាត់ជាដេីម។ ចូលរួមទាំងអស់គ្នា​ ការពារការចម្លងកូវីដ១៩​ ទេីបយេីងអាចមានជ័យជនះ។ សូមជូនពរសុខភាពល្អ​ មិនមានការចម្លងវីរុសកូវីដ១៩នេះ​ ទាំងអស់គ្នា៕