សង្ខេបព័ត៌មានអន្តរជាតិពេលល្ងាចប្រចាំថ្ងៃទី ២២.០៣.២០

វិទ្យុជាតិកម្ពុុជា៖អត្ថបទ ឆាយ វីកាល
១.អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសបានព្រមានថាសេវាសុខភាពជាតិរបស់អង់គ្លេសអាចនឹងត្រូវគ្របដណ្តប់ ដោយវីរុសឆ្លងដូចប្រព័ន្ធសុខភាពនៅអ៊ីតាលីក្នុងរយៈពេលពីរសប្តាហ៍ទៀតដោយសារមានការកើនឡើងនៃចំនួនអ្នកស្លាប់ជាច្រើន។
ប្រភព រ៉យតឺរ

២.រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយោធារុស្ស៊ីនឹងចាប់ផ្តើមបញ្ជូនជំនួយផ្នែកវេជ្ជសាស្ត្រទៅកាន់ប្រទេសអ៊ីតាលីចាប់ពីថ្ងៃអាទិត្យនេះដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ បន្ទាប់ពីទទួលបានបញ្ជាពីលោកប្រធានាធិបតីវ្លាឌីមៀពូទីន។
ប្រភព រ៉យតឺរ

៣.ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីបានប្រែក្លាយភូមិអត្តពលកម្ម របស់ខ្លួនដែលត្រូវបានសាងសង់សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីក្នុងឆ្នាំ ២០១៨ កន្លងមក ទៅជាមន្ទីរពេទ្យបន្ទាន់មួយដែលមានសមត្ថភាពផ្ទុកអ្នកជម្ងឺបានជាង ៤០០០ នាក់ខណៈដែលករណីឆ្លងវីរុសនិងការស្លាប់នៅក្នុងប្រទេសបានកើនឡើង។
ប្រភព រ៉យតឺរ

៤. អ៊ីរ៉ង់៖ ថ្ងៃអាទិត្យនេះមេដឹកនាំកំពូលអ៊ីរ៉ង់បានច្រានចោលជំនួយរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ទៅប្រទេសខ្លួនជុំវិញការផ្ទុះឡើងនៃ វីរុសកូវីដ១៩ ។
ប្រភព ស៊ិនហួរ

៥. ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រយ៉ាងច្រើនដែលបានបរិច្ចាគដោយមូលនិធិរបស់លោកជេកម៉ាបានទៅដល់ប្រទេសចំនួន ៥៤ នៅទ្វីបអាហ្វ្រិកហើយតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។
ប្រភព ស៊ិនហួរ

៦.ថៃ៖ អភិបាលក្រុងបាងកកនៅថ្ងៃសៅរ៍នេះបានប្រកាសបិទហាងទំនិញ, ផ្សារនិងហាងថែរក្សាសម្ផស្សនៅរាជធានីបាងកកចំនួន ២២ ថ្ងៃដែលគិតចាប់ពីថ្ងៃទី ២២ ខែមីនាដល់ថ្ងៃទី ១២ ខែមេសាដោយសារការរីករាលដាលនៃវីរុសកូវីដ១៩ ៕
ប្រភព ស៊ិនហួរ